Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សោកស្តាយ! បងប្រុស ពេជ្រ ផាន្នីដេត ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅក្រៅប្រទេស
តារា

សោកស្តាយ! បងប្រុស ពេជ្រ ផាន្នីដេត ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅក្រៅប្រទេស

មីនា ១៨, ២០២១

ថ្មីៗនេះអតីតអ្នកអានព័ត៌មាន ពេជ្រ ផានី្នដេត បានសម្តែងអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយពីបានដឹងថាបងប្រុសរបស់អ្នកនាងបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ។

ពេជ្រ ផាន្នីដេត ដែលពេលនេះកំពុងរស់នៅយ៉ាងមានក្តីសុខនៅសហរដ្ឋអាមេរិកនោះ បានបង្ហាញរូបភាពបុរសម្នាក់ដោយអះអាងថាជាបងជីដូនមួយបានទទួលមរណភាពកាលពីពេលថ្មីៗនេះដោយសារជំងឺកូវីដ-១៩ ។ ក្នុងនោះអតីតអ្នកអានព័ត៌មានរូបនេះបានបន្ថែមទៀតថា បងប្រុសរបស់អ្នកនាងរស់នៅប្រទេសបារាំង ។ ជាមួយនឹងការបាត់បង់សាច់ញាតិជាទីស្រឡាញ់ដោយសារជំងឺកាចសាហាវមួយនេះ ពេជ្រ ផាន្នីដេត ក៏ទទួលបានការចូលរួមរំលែកទុក្ខ និង សោកស្តាយពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើន ។

ពេជ្រ ផាន្នីដេត បានបោះបង់អាជីពអានព័ត៌មាននៅទូរទស្សន៍ស៊ីធីអិនដោយមិនស្តាយស្រណោះមួយរយៈ ក្រោយពីបានរៀបការជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិក ។ ពេលនេះ ពេជ្រ ផាន្នីដេត កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីនៅប្រទេសជឿនលឿនមួយនេះ ហើយជារឿយៗនាងតែងបង្ហាញរូបភាពដ៏ស្រស់ស្អាតរួមជាមួយទិដ្ឋភាពនៅទីនោះដល់មិត្តភក្តិនៅក្នុងសង្គមហ្វេសប៊ុកផងដែរ ។

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់