ហេង កែវនីតា ឆ្លៀតសម្ញែងរាងមួយអ៊េម ពេលខ្លួនកំពុងធ្វើចត្តាឡីស័ក
ចុងក្រោយនេះគេសង្កេតឃើញថា ហេង កែវនីតា បានងាកមកលេងស្ទីលបែបសិចស៊ី ដែលពេលខ្លះនាងថែមទាំងបង្អួតរាងក្នុងឈុតប៊ីគីនីយ៉ាងជឿជាក់ ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាមួយនឹងសម្រស់របស់ពិធីការិនីរូបនេះយ៉ាងខ្លាំង ។
ក្នុងឈុតសម្លៀកបំពាក់កីឡារឹបរាងយ៉ាងសិចស៊ីបង្ហាញក្បាលពោះរាបស្មើយ៉ាងជឿជាក់នោះ ហេង កែវនីតា ក៏ឆ្លៀតសរសើរខ្លួនឯងថា មើលពីក្រោយអ៊េមណាស់ តែយ៉ាងណានាងថាជារូបភាព Edit ទេ ។ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថាពិតជាទាក់ទាញខ្លាំងណាស់ មើលទៅគួរឱ្យក្នាញ់ ។ មហាជនខ្លះលើកឡើងថាវ័យកាន់តែច្រើន តែមើលទៅសម្រស់របស់ ហេង កែវនីតា កាន់តែគួរឱ្យស្រឡាញ់ ជាពិសេសទម្រង់មុខរបស់នាងកាន់តែក្មេងប្លែកជាងមុន ។ មិនខុសពីតារាដទៃឡើយក្នុងពេលនេះ ហេង កែវនីតា កំពុងធ្វើចត្តាឡីស័ក តែយ៉ាងណានាងមិនភ្លេចនឹងចែករំលែករូបភាពស្អាតៗដល់អ្នកគាំទ្រមើលកម្សាន្តភ្នែកឡើយ ។
ហេង កែវនីតា ត្រូវបានគេចាត់ទុកជាស្រីស្អាតម្នាក់នៅក្នុងចំណោមពិធីការិនីជាច្រើននៅក្នុងទូរទស្សន៍បាយ័ន ។ អ្វីដែលចាប់អារម្មណ៍វ័យកាន់តែជ្រេ ហេង កែវនីតា កាន់តែហ៊ានខុសពីមុន ។ មានបុរសមិនតិចទេដែលចង់បានពិធីការិនីរូបនេះមកជាគូគាប់ តែគួរឱ្យស្តាយ ហេង កែវនីតា មានម្ចាស់ចិត្តហើយដែលត្រូវបានគេដឹងថាជាពិធីកររូបសង្ហាលោក យឹម ណារ៉ា ៕