ដោយសារកូវីដ-១៩ យុគ ចិន្តា សម្រេចផ្អាកធ្វើគម្រោងសំខាន់ៗនេះភ្លាមៗ
មិនត្រឹមជាពិធីការិនីដែលមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេ យុគ ចិន្តា ក៏ជាស្ត្រីដែលមានភាពវៃឆ្លាតខាងផ្នែកជំនួញទៀតផង ។ យ៉ាងណាមិញនៅក្នុងពេលនេះនាងមានជំនួញធំៗនៅក្នុងដៃជាច្រើនទាំងក្នុងស្រុក និង ក្រៅស្រុក ។
ថ្វីដ្បិតមានមុខរបរនៅក្នុងដៃធំៗជាច្រើនក៏ពិតមែន តែតាមគម្រោងអ្នកនាង យុគ ចិន្តា មានបំណងបង្កើតមុខជំនួញប្រមាណជាបីបន្ថែមទៀតនៅក្នុងឆ្នាំ ២០២១ នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ ទើបអ្នកនាងសម្រេចចិត្តផ្អាកទៅវិញ ។ ទោះបីជាយ៉ាងនេះក្តីពិធីការិនីរូបនេះមិនបានទម្លាយថាជាមុខរបរអ្វីឡើយ តែតាមប្រភពដែលជិតស្និទ្ធជាមួយអ្នកនាងបានឱ្យដឹងថា មិនមែនជារបរតូចតាចនោះទេអ្នកនាងអាចនឹងបើកជាក្រុមហ៊ុនតែម្តង ។ ក្នុងនោះក៏មានការសរសើរពីសមត្ថភាពរបស់ពិធីការិនីវ័យជ្រេរូបនេះដែលជោគជ័យទាំងព្រម មិនថាការងារសិល្បៈ ឬ ជំនួញឡើយ ។
វ័យកាន់តែជ្រេ តែបើនិយាយពីសម្រស់របស់អ្នកនាង យុគ ចិន្តា នៅតែផូរផង់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។ ជាពិសេសនៅពេលអ្នកនាងលេងស្ទីលសិចស៊ីចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិ ។ ខណៈពេលដែលវ័យកាន់តែច្រើន យុគ ចិន្តា ហាក់មិនសូវលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីដូចមុនៗឡើយ ភាគច្រើនអ្នកនាងងាកមកកាន់កម្មវិធីបែបម្ហូបប្រកួតម្ហូបអាហារវិញម្តង ៕