ចាំទេ ពេជ្រ សោភ័ណ បងស្រីជំទាវ ពេជ្រ ច័ន្ទបរមី តែគួរឱ្យអាណិតនាងស្លា-ប់ច្រើនឆ្នាំហើយ ព្រោះមូលហេតុនេះ
ជឿជាក់ថាមហាជនមួយចំនួនប្រាកដជានៅចាំមិនខានពីអតីតតារាសម្តែងរូបស្រស់ ពេជ្រ សោភ័ណ ដែលអ្នកនាងត្រូវមហាជនស្គាល់ថាជាបងស្រីរបស់អតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី ប៉ុន្តែគួរឱ្យសោកស្តាយ ដោយអ្នកនាង ពេជ្រ សោភ័ណ បានទទួលមរណភាពជាច្រើនឆ្នាំមកហើយ ។
ទោះបីអ្នកនាង ពេជ្រ សោភ័ណ បានឃ្លាតឆាកឆ្ងាយពីផែនដីនេះលែងត្រឡប់វិញពិតមែន ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីគេបានឃើញក្នុងទំព័រហ្វេសប៊ុកផេកមួយឈ្មោះ Movie Star Research ដែលមានម្ចាស់ផេកគឺអ្នកនាង ស៊ិន ឧត្តមផល្លា ទើបទទួលមរណភាពកន្លងទៅនោះ មានបន្សល់រូបភាពខ្លះៗរបស់អតីតតារាសម្តែងរូបស្រស់ ពេជ្រ សោភ័ណ ដែលបានផុសជាមួយនឹងរូបភាពតារាសម្តែងជំនាន់មុនៗជាច្រើនទៀត ។ តាមរយៈរូបភាពដ៏កម្រនោះដែរ បានធ្វើឱ្យមហាជនមិនតិចទេ ឃើញហើយបានបង្ហាញក្តីនឹករឭកដល់អតីតតារាស្រីរូបនេះយ៉ាងខ្លាំង ។
គួរឱ្យដឹងដែរថា អ្នកនាង ពេជ្រ សោភ័ណ គឺជាតារាស្រីម្នាក់ដែលមានឈ្មោះបោះសំឡេង និង មានសម្រស់ស្អាតបែបធម្មជាតិ កាលពីអំឡុងជិត ២០ ឆ្នាំមុន ។ អតីតតារាស្រីរូបនេះ ភាគច្រើនបានលេចមុខនៅក្នុងការសម្តែងរឿង និង ចម្រៀងខារ៉ាអូខេជាច្រើនដែលស្ទួយឱ្យកេរ្តិ៍ឈ្មោះល្បីសុសសាយឡើង ប៉ុន្តែគួរឱ្យស្តាយអតីតតារាស្រីរូបនេះ ត្រូវបានស្វាមីបាញ់សម្លាប់ទាំងវ័យក្មេង ធ្វើឱ្យមហាជនជាច្រើនសម្តែងការសោកស្តាយចំពោះការបាត់បង់តារាស្រីរូបនេះមិនស្ទើរទេ ៕