
មកមើលជីវិតឯកជនរបស់ពិធីករ សុខ រ៉ាស៊ី ពោរពេញទៅដោយសុភមង្គល
ខុសពីតារាដទៃ លោក សុខ រ៉ាស៊ី កម្របង្ហាញរូបភាពផ្អែមល្ហែមជាមួយភរិយានៅតាមបណ្តាញសង្គមណាស់ ប៉ុន្តែមិនមែនមានន័យថា លោកមិនមានក្តីសុខនោះទេ គ្រាន់តែលោកមិនចូលចិត្តបើកចំហរឿងរ៉ាវឯកជនជាសាធារណៈ ។
សុខ រ៉ាស៊ី ត្រូវបានគេចាត់ទុកជាពិធីករដែលមានជីវិតជោគជ័យគួរសម មិនថាការងារសិល្បៈ ជំនួញ និង ជីវិតគ្រួសារនោះទេ ។ បើទោះបីមិនសូវចែករំលែករូបភាពស្វីតស្វីតជាមួយភរិយាក៏ពិតមែន តែតាមដឹងពិធីកររូបនេះបានរៀបការជាមួយភរិយារូបស្រស់ដែលជាអ្នកសិល្បៈម្នាក់ដែរប្រមាណជា ១០ ឆ្នាំហើយ ពេលនេះពួកគេក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ២ រូបដែលមានមុខមាត់ស្អាតៗគួរឱ្យ ស្រឡាញ់ ។ មួយរយៈមុនលោក សុខ រ៉ាស៊ី ក៏បានដឹកដៃក្រុមគ្រួសារបង្ហាញមុខនៅក្នុងស្ប៉តពាណិជ្ជកម្មមួយថែមទៀត ។
ក្រៅពីអាជីពសិល្បៈលោក សុខ រ៉ាស៊ី ក៏មានមុខជំនួញនៅក្នុងដៃមិនធម្មតាដែរ យ៉ាងណាមិញមួយរយៈមុនលោកទើបនឹងបើកភោជនីយដ្ឋានបន្ថែមពីលើហាងលក់សម្លៀកបំពាក់ដែលមានស្រាប់ ។ អ្វីដែលចាប់អារម្មណ៍លោកក៏ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលនិយមប្រើសម្ភារទំនើបៗ ដែលមានដូចជារថយន្តជាដើមមិនចាញ់តារាល្បីៗប៉ុន្មានឡើយ ៕