កុល ដាវី និយាយមួយឃ្លាទាំងអួលណែន បន្ទាប់ឃើញក្មេងស្រីម្នាក់ស្លាប់ ព្រោះជំងឺមហារីកកាលពីថ្ងៃមុន
នាពេលថ្មីៗកន្លងទៅនេះ មហាជនក្នុងបណ្ដាញសង្គមកំពុងតែនាំគ្នាផ្ទុះក្ដីអាណិតអាសូរយ៉ាងខ្លាំងទៅកាន់ក្មេងស្រីម្នាក់ ឈ្មោះ កឹម បញ្ញយ៉ានីត ដែលទើបតែបាត់បង់ជីវិត នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណជា ៨ និង ១៥ នាទីព្រឹកកន្លងទៅ ។
មូលហេតុនៃការស្លាប់របស់កុមារីរូបនោះគឺដោយសារតែជំងឺមហារីក ដែលផ្អែកតាមសម្ដីរបស់លោកប៉ាកុមារីនេះផ្ទាល់រៀបរាប់ថា កុមារីនេះមានជំងឺដុះសាច់ក្នុងខួរក្បាល និង ទឹកដក់ក្នុងខួរក្បាល ទើបបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតដូចនេះ ។
ក្រោយពីមរណភាពកុមារីខាងលើ ធ្វើឱ្យឪពុកម្ដាយរបស់គេទ្រហោយំ សោកស្ដាយជាខ្លាំង ក្រោយកូនស្រីសំណព្វចិត្ត ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែជំងឺកាចសាហាវបែបនេះ ។
យ៉ាងណាមិញ ទន្ទឹមនឹងនោះដែរ ជុំវិញរឿងរ៉ាវខាងលើបានធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនស៊ែរចែករំលែកទាំងអារម្មណ៍ជំជួលចិត្ត ដោយម្នាក់ៗមិននឹកស្មានថាកុមារីម្នាក់នោះអាយុខ្លីដូចនោះឡើយ ។
ដោយឡែកងាកទៅមើលតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង កុល ដាវី បន្ទាប់ពីឃើញរឿងរ៉ាវនោះបានបង្ហោះស៊ែរចែករំលែកគ្នាពេញបណ្ដាញសង្គមមក បានធ្វើឱ្យអ្នកនាងមានអារម្មណ៍សោកសៅជាខ្លាំង ដោយហេតុថាអ្នកនាងធ្លាប់បានបាត់បង់កូនក្នុងផ្ទៃ ដែលធ្វើឱ្យអ្នកនាងយល់អារម្មណ៍ជាឪពុកម្ដាយ ។ ដូចគ្នានេះអ្នកនាងក៏បានបង្ហោះសារដាស់តឿនដល់ឪពុកម្ដាយគ្រប់រូបឱ្យមើលថែកូនរបស់ខ្លួនឱ្យបានល្អថា « អាណិតខ្លាំងណាស់ មើលថែកូនឱ្យបានល្អណាបងប្អូន» ៕