Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ឪពុកម្តាយខ្មែរទេ តែកូនៗរបស់តារាល្បីៗទាំងនេះ មុខសុទ្ធតែស្រដៀងបរទេស
តារា

ឪពុកម្តាយខ្មែរទេ តែកូនៗរបស់តារាល្បីៗទាំងនេះ មុខសុទ្ធតែស្រដៀងបរទេស

អត្ថបទដោយ​៖ Vathey មីនា ៨, ២០២១

ជាការពិតនៅក្នុងឆ្នាំ ២០២០ កន្លងទៅនេះ បើយើងក្រឡេកមកមើលតារាៗជាច្រើនរូប បានកំពុងតែមានសេចក្តីសុខយ៉ាងខ្លាំងដែលទទួលបានសមាជិកថ្មី ។ លើសពីនោះ បើគិតមកត្រឹមខែមីនា ឆ្នាំ ២០២១ នេះដែរ កូនៗរបស់តារាមួយចំនួនក៏បានធំធាត់ និង កាន់តែគួរឲ្យស្រឡាញ់ថែមទៀតផង ។ តួយ៉ាង ក្នុងចំណោមតារាៗជាច្រើន ដែលបានទទួលសមាជិកថ្មីជាកូនប្រុសស្រីនោះ មហាជនអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានសង្កេតឃើញថា មានគូសិល្បករសិល្បការិនីមួយចំនួនគឺជាជនជាតិខ្មែរទេ ប៉ុន្តែកូនៗរបស់ពួកគេគឺមានមុខមាត់ស្រស់ស្អាតដូចកូនកូនកាត់បរទេសអ៊ីចឹង ។

តស់! ទៅមើលទាំងអស់គ្នា ថាតើតារាណាខ្លះដែលកូនមានមុខកាត់បរទេស ទាំងខ្លួនជាជនជាតិខ្មែរ ៖

១- កូនស្រី ឌីសូន្តិតា និង លោក អេឡិច ហ្សូរ៉ា

កូន

ស្រីរបស់តារា ២ រូបនេះ មានឈ្មោះ ហ្សូតា ម៉ីហាណា ហៅ Smile កើតថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ។ អូន Smile កើតមកភ្លាម ត្រូវបានមហាជនលាន់មាត់ថា នាងតូចពិតជាមានមុខមាត់ដូចកូនបរទេសខ្លាំងណាស់ ទាំងទម្រង់មុខ និង កែវភ្នែក ។

២- កូនស្រីទី ២ អតីតតារាកំប្លែង ផន សុផារី

កូនស្រីទី ២ ផន សុផារី មានឈ្មោះ វណ្ណារ៉ារី អ៊ែលលី កើតថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ អូន អ៊ែលលី មានមុខមាត់ស្រស់ស្អាតទ្រលុកទ្រលន់តាំងពីថ្ងៃកើតដំបូង លើសពីនោះបើក្រឡេកទៅមើលកែវភ្នែករបស់ អ៊ែលលី មានពណ៌ទឹកប្រាក់ដូចបរទេសណាស់ ។

៣- កូនស្រី តារាចម្រៀង សួស វីសា និង ថមមី

កូនស្រីរបស់តារាទាំង ២ រូបនេះ មានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny​ កើតថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ។ អូន Jenny កើតមកគឺមានទម្រង់មុខស្រដៀងប៉ាបន្តិច និង ម៉ាក់បន្តិច ។ អាយុកាន់តែធំ Jenny កាន់តែថ្លោសមានសាច់សស្គុស រីឯភ្នែកវិញមូលក្រឡង់ៗដូចកូនកាត់គួរឲ្យក្នាញ់ណាស់ ។

៤- កូនស្រី ប្រធានក្រុម Pop Model ស៊ូ ហ្សារ៉ា

កូនស្រីតារាស្រីរូបនេះ មានឈ្មោះ Jing Jing កើតថ្ងៃទី​ ០៨ ខែតុលា ឆ្នាំ ២០២០ ។ អូន Jing Jing កើតមកភ្លាមហាក់មានមុខមាត់ស្រដៀងប៉ាៗខ្លាំង រហូតមានអាយុប្រមាណជាជិត ៤ ខែ កូនស្រីរបស់ប្រធានក្រុម Pop Model រូបនេះកាន់តែប្រែមុខ និង ស្រដៀងកូនបរទេសខ្លាំងណាស់ ។

៥- កូនប្រុស តារាចម្រៀង និរ័ត្ន

កូនប្រុសដំបូងតារាចម្រៀង និរ័ត្ន មានឈ្មោះថា អ៊ីឡាយ កើតថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ។ អូន អ៊ីឡាយ ទោះបីជាមានឪពុកម្តាយជាជនជាតិខ្មែរក៏ពិតមែន ប៉ុន្តែអូនតូចបានកើតនៅក្នុងទឹកដីប្រទេសអូស្រ្តាលី រីឯមុខមាត់របស់កូនប្រុសដំបូងរបស់តារាចម្រៀង និរ័ត្ន គឺមានមុខមាត់ស្រដៀងកូនកាត់ចិនដូចនឹងឈ្មោះអ៊ីចឹង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់