
មានកូនដល់ទៅ ២ នាក់ហើយ មួយមួយ នៅតែមិនទាន់ដាច់ចិត្តបង្ហាញមុខស្វាមី
អតីតពិធីការិនី មួយ មួយ បានរៀបចំពិធីខួបកំណើតកូនស្រីច្បងអាយុ ៤ ឆ្នាំ យ៉ាងរីករាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ហើយអ្វីដែលចាប់អារម្មណ៍ បើទោះមានកូនដល់ទៅពីរនាក់បន្តបន្ទាប់គ្នា មួយ មួយ នៅតែមានសម្រស់ស្អាតខ្ញង់មិនប្រែប្រួលពីមុនឡើយ ។
បើទោះផ្តាច់ខ្លួនចេញពីអាជីពសិល្បៈជាច្រើនឆ្នាំក៏ពិតមែន មួយ មួយ មិនដែលរំលងកម្មវិធីរបស់មិត្តរួមអាជីពឡើយ ដូនេះនៅក្នុងថ្ងៃខួបកំណើតកូនស្រីច្បងកាលពីថ្ងៃទី ២៣ កន្លងទៅនេះ គេសង្កេតឃើញមានតារាក្នុងសិល្បៈចូលរួមច្រើន ។ រហូតមកដល់ពេលនេះ មួយ មួយ នៅតែបន្តលាក់បាំងមុខមាត់ស្វាមីរបស់ខ្លួនដដែល ទោះបីជាក្នុងថ្ងៃពិសេសរបស់កូនស្រីនោះ ក៏នាងនៅតែមិនបានបង្ហាញមុខមាត់ស្វាមីដែរ ។
ក្រោយពីមានស្វាមី មួយ មួយ បានសម្រេចចិត្តដកខ្លួនពីអាជីពសិល្បៈ ដោយងាកទៅប្រកបអាជីពជំនួញលក់អាហារតាមអនឡាញ ហើយថ្មីៗនេះនាងទើបនឹងបើកហាងកែសម្ផស្សមួយផងដែរ ។ នៅតែមានការសរសើរថា មានកូនដល់ទៅ ២ នាក់ តែកុំមើលសម្រស់ និង រូបវរាងរបស់ មួយ មួយ នៅតែទាក់ទាញ់មិនចាញ់ក្រមុំៗនោះទេ ៕