មិនដែលទេ លើកទី ១ ឈីន រតនៈ បង្ហោះសារប្លែក សង្ស័យកំពុងមានស្នេហា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស និង ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ១ កញ្ញា ឈីន រតនៈ ពេលនេះកំពុងតែមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ តាមរយៈបទចម្រៀងពីរោះៗរបស់នាង ដែលបានចេញបន្ទាប់គ្នាជាហូរហែ ។
ក្រោយពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំរួចមក គេសង្កេតឃើញថារូបសម្រស់របស់តារាស្រីរូបនេះ កាន់តែស្រស់ស្អាតប្លែក និង មានភាពទាក់ទាញកាន់តែខ្លាំងឡើង ។ ដោយឡែក បើនិយាយពីរឿងស្នេហាវិញ ឈីន រតនៈ ហាក់មានភាពស្ងប់ស្ងាត់មិនបង្ហាញដំរួយណាមួយថានាងមានស្នេហានោះឡើយ ។
ទោះបីជាកន្លងមក ឈីន រតនៈ មិនបានបង្ហាញដំរួយថាខ្លួនមានស្នេហាក៏ពិតមែន តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺកាលពីពេលថ្មីៗនេះ ឈីន រតនៈស្រាប់តែបញ្ចេញសារមួយមើលទៅហាក់ដូចជានាងកំពុងតែមានស្នេហា តែស្នេហានោះមើលទៅហាក់មិនទាន់ច្បាស់លាស់នឹងគ្នា ជាហេតុបានធ្វើឱ្យស្រីស្រស់រូបនេះដាច់ចិត្តបង្ហោះសារមួយថា ៖ «បើគិតថាអ្នកស្រឡញ់ខ្ញុំ សូមប្រើចរិតពិតរបស់អ្នកមកទាក់ទងជាមួយខ្ញុំ កុំសម្តែង ឬ ព្យាយាមធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក ព្រោះថាចុងក្រោយអ្នកនឹងបង្ហាញធាតុពិតមកដដែល ច្បាស់លាស់ចាំចូលមកមិនច្បាស់ go away» ៕