បង្ហាញមុខអ្នកសិល្បៈល្បីៗ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជំនួយពីចិន មុនគេ
គិតត្រឹមទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ រយៈពេលមួយសប្តាហ៍ហើយ នៃដំណើរការចាក់វ៉ាក់សាំង Sinopharm ជំនួយរបស់ចិន បើគិតពីថ្ងៃចាក់ដំបូងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ មក ។ ក្នុងនោះដែរ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងជួរមុខជាច្រើន បានចូលរួមចាក់វ៉ាក់សាំងកូវីដ- ១៩ នេះរួចរាល់ហើយដែរ ។
ដោយឡែក បើក្រឡេកទៅមើលសិល្បៈករ នៅក្នុងប្រទេសកម្ពុជាវិញ ក៏ឃើញមានតារាចម្រៀង តារាសម្តែង តន្ត្រីករ និង តារាកំប្លែងមួយចំនួន ដែលមានតួនាទីក្នុងការងាររដ្ឋ បានអញ្ជើញចូលរួមចាក់វ៉ាក់សាំងដូចគ្នាដែរ ។ ក្នុងនោះរួមមាន យុត្ថារ៉ា ឆានី ថមមី តារាកំប្លែង នាយកុយ នាយហុងដា នាយក្រិន និង តន្ត្រីករ លោក សាក់ ធារិទ្ធ ជាដើម ។
១-លោក យុត្ថារ៉ា ឆានី
២-លោក ថមមី
៣-តារាកំប្លែង នាយកុយ
៤-តារាកំប្លែង នាយ ហុងដា
៥-តារាកំប្លែង នាយ ក្រិន
៦-តន្រ្តីករ សាក់ ធារិទ្ធ