មានលុយវាល់លានតែ គូស្នេហ៍ Mark និង Kim ចូលចិត្តប្រើជីវិតសាមញ្ញៗ យ៉ាងមានក្ដីសុខ
កំពូលតារាសម្ដែងថៃ Mark និង Kim ត្រូវបានអ្នកគាំទ្រ ចាត់ទុកថាជាគូស្នេហ៍ Gold មួយគូ ដែលមហាជនស្រឡាញ់ ព្រមទាំងពេញចិត្តយ៉ាងខ្លាំង។
ជារឿយៗ គេតែងសង្កេតឃើញថា គូស្នេហ៍តារាសម្ដែងលោក Mark និង នាង Kimberley តែងតែនាំគ្នាទៅសាងជីវិតដ៏សាមញ្ញនៅតាមបណ្ដាខេត្តផ្សេងៗ។ ជាក់ស្ដែង ថ្មីៗនេះ អ្នកទាំងពីរ បានទៅលម្ហែកាយ នៅខេត្ត ខៅ យ៉ៃ ព្រមទាំងបង្ហាញពីសកម្មភាព យ៉ាងរីករាយ ក្នុងជីវិតជាអ្នកចម្ការ ហាក់បីដូចជាមានក្ដីសុខជាខ្លាំង ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល មើលទៅពិតជាមានក្ដីសុខយ៉ាងខ្លាំង៕