ដល់ក! ២ សន្លឹកនេះ អ៊ីង អ៊ីង ធ្វើឱ្យអ្នកគាំទ្រសម្លឹកមិនដាក់ភ្នែក
មិនមែនជារឿងចម្លែកទេ ព្រោះតារាសម្តែងរូបស្រស់ អ៊ីង អ៊ីង មិនខ្លាចនឹងបង្អួតរាងក្នុងឈុតសិចស៊ីនៅមុខកាមេរ៉ាឡើយ ។ យ៉ាងណាមិញថ្មីៗនេះស្រីស្អាតរូបនេះបានបង្ហាញរាងក្នុងឈុតប៊ីគីនីពណ៌ខ្មៅយ៉ាងសិចស៊ីជិះម៉ូតូទឹក ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្លឹកស្មារតីនៅពេលដែលឃើញរូបភាពមួយនេះ ។
ដោយសារតែរូបសម្រស់ស្អាតផូរផង់នោះទើប អ៊ឺង អ៊ីង តែងតែមានភាពជឿជាក់ក្នុងការសម្ញែងរូបរាងរបស់ខ្លួនក្នុងឈុតយ៉ាងសិចស៊ីដោយមិនខ្វល់ពីការរិះគន់អ្វីឡើយហើយក្នុងនោះក៏មានការសរសើរពីរាងដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះផងដែរ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងថា តាំងពីបែកបាក់ជាមួយតារាចម្រៀង ម៉ា ច័ន្ទបញ្ញា មក អ៊ីង អ៊ីង កាន់តែលេងស្ទីលសិចស៊ីអស់ស្ទះ ។
រហូតមកដល់ពេលនេះ អ៊ីង អ៊ីង នៅបន្តជីវិតនៅលីវរបស់ខ្លួនយ៉ាងរីករាយហាក់មិនខ្វល់ខ្វាយពីការរកដៃគូថ្មីមកស្អំបេះដូងនោះទេ ខណៈអតីតគូស្នេហ៍របស់នាងក៏មានសង្សារថ្មីទៅហើយដែរ ។ អ្វីដែលចាប់អារម្មណ៍ ថ្វីដ្បិតមិនសូវលេចមុខនៅក្នុងការសម្តែងជាប់លាប់ក៏ពិតមែនតែ អ៊ីង អ៊ីង តែងតែទទួលបានការគាំទ្រពីសំណាក់មហាជនតាមរយៈរូបភាពដ៏ស្រស់ស្អាត ដែលនាងតែងចែករំលែកនៅតាមបណ្តាញសង្គម ៕