បេនី យ៉ាំង មិនសុំអ្វីច្រើន ត្រឹមមានមនុស្សយល់ចិត្ត និងផ្ដល់ភាពកក់ក្ដៅ គ្រប់គ្រាន់ហើយ
កញ្ញា បេនី យ៉ាំង តារាសម្ដែងស្រីដែលមានភាពល្បីល្បាញនិងចូលចិត្តនិយមលេងស្ទីលតែងខ្លួនបែបស៊ិចស៊ីខ្លាំង។ យ៉ាងណាមិញទោះបីជាពេលនេះរូបនាងហាក់ស្ងាត់មុខពីសិល្បៈក៏ពិតមែន ប៉ុន្ដែរឿងរ៉ាវជីវិតឯកជនរបស់តារាស្រីរូបនេះ មានការចាប់អារម្មណ៍ខ្លាំងពីមហាជន។
បច្ចុប្បន្ន តារាស្រីស្រស់រូបនេះ កំពុងតែមានភាពមមាញឹកជាខ្លាំងនៅក្នុងមុខរបរជំនួញជាច្រើនក្នុងដៃ និងថែមទាំងប្រើជិវិតឯកជន រស់នៅបែបស៊ីវិល័យ សម្បូរសប្បាយ មានលុយចាយពេញៗដៃ។
ស្របពេលដែលជីវិតកំពុងតែ មានភាពជោគជ័យលើជំនួញជាច្រើននោះ បើយើងក្រឡេកទៅមើលពីជីវិតស្នេហារបស់តារាស្រីសាច់សខ្ចីរូបនេះវិញ កន្លងមករូបនាងធ្លាប់បានបង្ហាញពីចំណងស្នេហាដ៏ផ្អែមល្ហែម ស្អិតល្មួតរជាមួយគូស្នេហ៍ ញឹកញាប់នៅលើបណ្ដាញសង្គម ថែមទាំងធ្លាប់បានលើកឡើងដែរថា បុរសជាគូស្នេហ៍នាង គឺជាមនុស្សសាមញ្ញម្នាក់ តែអាចមើលថែ យកចិត្តទុកដាក់ ផ្ដល់ស្នាមញញឹមនិងតែងតែការពារដល់រូបនាងស្ទើរតែគ្រប់វិនាទីតែម្ដង។
បច្ចុប្បន្នចំណងស្នេហ៍របស់អ្នកទាំងពីរ កាន់តែផ្អែមល្ហែម និងស៊ីជម្រៅ តែនាងមិនទាន់កំណត់ពីពេលវេលា ដែលនឹងដឹកដៃគូស្នេហ៍សំណព្វចិត្តចូលរោងការ ដូចអ្នកសិល្បៈមួយចំនួននៅឡើយទេ។
អ្វីដែលចាប់អារម្មណ៍ ក្រោយពីបានបើកចំហនូវទំនាក់ទំនងស្នេហា មើលទៅហាក់មានក្ដីសុខជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃនោះតារាសម្ដែងរូបនេះ បានបង្ហោះសារដ៏មានន័យមួយថា ៖ «ជ្រើសរើសនៅជាមួយ មនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅ មនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍ថាមិនបាច់ព្យាយាម មនុស្សដែលធ្វើឲ្យយើងសើច ញញឹមបានញឹកញាប់ មនុស្សដែលខ្វល់ខ្វាយពីអារម្មណ៍របស់យើង និង មនុស្សដែលផ្ដល់ថាមពលវិជ្ជមានឲ្យយើងរៀងរាល់ថ្ងៃ មនុស្សដែលនៅពេលយេីងជួបបញ្ហាក៏មិនព្រមទៅណា មនុស្សដែលស្រឡាញ់យើងទោះយើងប្រែមិនស្អាត មួយជីវិតមនុស្សស្រីមិនប្រាថ្នាអ្វីច្រើនពេកឡើយ សុំត្រឹមតែមនុស្សម្នាក់ដែលយល់ចិត្ត និងចេះផ្តល់ភាពកក់ក្តៅដល់ខ្លួន គឺគ្រប់គ្រាន់ហើយ»៕