ផ្អើមអើយផ្អែម! Taew រៀនធ្វើរឿងនេះលើកដំបូង ដើម្បីផ្គាប់ចិត្តសង្សារសេដ្ឋី
កន្លងមក មហាជនតែងតែបានដឹងរួចមកហើយអំពីទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតរវាងតារាសម្ដែងស្រីនាង Taew natapohn ជាមួយនឹងសេដ្ឋីហាយសូរនាយ pranai ដែលជារឿយគេតែងឃើញអ្នកទាំង២ បង្ហោះរូបភាពផ្អែមល្ហែមរបស់ខ្លួនចូលទៅក្នុងបណ្ដាញសង្គម។
យ៉ាងណាមិញ ថ្មីៗនេះ នាង Taew បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ថ្មីម្ដងទៀត ដោយសុខៗស្រាប់តែនាងចេញមកបង្ហោះរូបភាពរៀនធ្វើម្ហូបអាហារ មើលទៅគួរឱ្យឆ្ងាញ់។
អ្នកដែលបានភ្លក្សរស់ជាតិដំបូងគេ សម្រាប់ម្ហូបដ៏ឆ្ងាញ់ដែលនាងបានធ្វើនោះ គឺសង្សាររបស់នាង នាយPranai។ មហាជនគិតថា ម្ហូបមួយមុខនេះ Taew បានតាំងចិត្តធ្វើឡើងយ៉ាងពិសេសអស់ពីថ្វីដៃ ដើម្បីផ្គាប់ចិត្តមិត្តប្រុសរបស់ខ្លួន។
ទន្ទឹមនឹងនោះ គេក៏ឃើញនាយ Pranai បានចេញមកបង្ហោះរូបភាពផ្ដល់កម្លាំងចិត្តឱ្យនាង ព្រមទាំងរង់ចាំភ្លក្សថ្វីដៃធ្វើម្ហូបសង្សារសំណព្វចិត្តរបស់ខ្លួនថែមទៀតផង។
ក្នុងនោះដែរ សម្រាប់អ្នកគាំទ្រវិញ ក្រោយពីឃើញ Taew រៀនធ្វើម្ហូបដូចនេះ ម្នាក់ៗបានចូលទៅបញ្ចេញមតិអួតសរសើរនាងស្ទើរគ្រប់ៗគ្នា៕
ប្រភពៈ Khaosod