Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ថ្ងៃកំណើត ផន ស្រីខួច បង្ហោះពាក្យជូនពរទៅកាន់មនុស្សសំខាន់ ២ រូប យ៉ាងមានន័យ
តារា

ថ្ងៃកំណើត ផន ស្រីខួច បង្ហោះពាក្យជូនពរទៅកាន់មនុស្សសំខាន់ ២ រូប យ៉ាងមានន័យ

អត្ថបទដោយ​៖ Chanthou មករា ១៣, ២០២១

នៅក្នុងថ្ងៃកំណើត មនុស្សមួយចំនួនតែងតែមានបំណងប្រាថ្នា ក៏ដូចជាពាក្យជូនពរជាច្រើនសម្រាប់ជីវិត ព្រោះតែពួកគេគិតថាថ្ងៃកំណើតរបស់ខ្លួន ជាថ្ងៃល្អ ថ្ងៃដែលយើងបានមកកាន់ពិភពលោកដ៏ល្អអស្ចា្យមួយនេះ។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះបានរៀបចំកម្មវិធីជួបជុំក្រុមគ្រួសារ ក៏ដូចជាមិត្តភក្ដិយ៉ាងអធិក អធមទៀតផង។

យ៉ាងណាមិញ នៅក្នុងថ្ងៃ ទី ១៣ ខែ មករា  ជាថ្ងៃកំណើតរបស់តារាស្រីដ៏ល្បីមួយរូបរបស់ផលិតកម្ម រស្មីហង្សមាស គឺ កញ្ញា ផន ស្រីខួច ។ ក្នុងថ្ងៃកំណើត ស្រីស្អាតរូបនេះ ក៏បានសរសេរសារមួយយ៉ាងមានន័យ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ក្នុងសារនោះ ផន ស្រីខួច បានសរសេររៀបរាប់ថា៖ « Happy birthday to me ថ្ងៃនេះជាថ្ងៃដែលខ្ញុំបានឃើញពន្លឺថ្ងៃ និងពិភពលោកដ៏ស្រស់ស្អាត ព្រោះតែអ្នកម៉ាក់និងលោកប៉ា បានផ្ដល់កំណើតដល់កូន ខ្ញុំសូមជូនពរខ្លួនឯងឲ្យមាន សុខភាពល្អ រកសុីមានបាន ជោគជ័យក្នុងជីវិត រឿងល្អៗចូលមកក្នុងជីវិត ធ្វេីអ្វីៗក៏សម្រេចតាមបំណងដែលខ្ញុំប៉ងប្រាថ្នា សុខទាំងអស់ក្នុងក្រុមគ្រួសារ ហេីយអ្វីដែលសំខាន់សូមឲ្យព្រះរស់ខ្ញុំទាំងពីរមានសុខភាពល្អ មានអាយុវែង ហើយក៏សូមអរគុណ បងប្អូនទាំងអស់គ្នាសំរាប់ការជូនពរណា ស្រឡាញ់អ្នកទាំងអស់គ្នា»។

ក្រោយពីរូបនាងបានបង្ហោះនូវពាក្យទាំងនោះហើយ យើងក៏ឃើញមានមហាជនក៏ដូចជាអ្នកសិល្បៈមួយចំនួនបានចូលរួមជូនពរស្រដៀងៗគ្នា ឱ្យតារាស្រីរូបនេះជួបតែសំណាងល្អ ក៏ដូចជាជោគជ័យនៅក្នុងជីវិតទៀតផង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់