Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ជុំ ស៊ីថា នៅតែរំភើបចិត្តមិនទាន់បាត់ ពេលក្លាយជាគ្រួសារទី ៣៧០ មានកូនភ្លោះ ៣ នៅកម្ពុជា
តារា

ជុំ ស៊ីថា នៅតែរំភើបចិត្តមិនទាន់បាត់ ពេលក្លាយជាគ្រួសារទី ៣៧០ មានកូនភ្លោះ ៣ នៅកម្ពុជា

អត្ថបទដោយ​៖ Vathey មករា ១៣, ២០២១

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្តែងលោក ជុំ ស៊ីថា ទទួលបានកាដូធំចុងឆ្នាំយ៉ាងមានសុភមង្គល ដោយភរិយារបស់លោកសម្រាលបានកូនភ្លោះ ៣ យ៉ាងជោគជ័យ និង ទទួលបានសុខភាពល្អទាំងម្តាយកូន ។ កូនភ្លោះ ៣ របស់លោក ជុំ ស៊ីថា គឺមានកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ។

ក្រោយពីកូនប្រុសស្រីសម្រាលហើយ លោក ជុំ ស៊ីថា និង ភរិយា ទទួលបានការអបអរ និង ជូនពរយ៉ាងច្រើនពីសំណាក់មហាជនអ្នកគាំទ្រ និង មិត្តក្នុងសង្គមសិល្បៈ ក៏ព្រោះលោកគឺជាតារាប្រុសដំបូងដែលមានកូនភ្លោះ ៣ ។

លើសពីនោះអ្វីដែលកាន់តែគួរឲ្យរំភើបទៀត កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ តារាសម្តែង ជុំ ស៊ីថា និង ភរិយា ក៏ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កូនភ្លោះទាំង ៣ ទៀតផង ដោយក្នុងនោះគ្រួសាររបស់លោក គឺជាគ្រួសាកូនភ្លោះ ៣ ទី ៣៧០ ហើយដែលទទួលបានអំណោយពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ទន្ទឹមនឹងគ្នានោះដែរ ទោះជាទទួលបានអំណោយរយៈពេលជាងមយយសប្តាហ៍ហើយក្តី តែលោក ជុំ ស៊ីថា នៅតែរំភើបចិត្ត ព្រមទាំងបានបង្ហោះសារថា «ខ្ញុំជាគ្រួសារទី ៣៧០ ដែលទទួលបានកូនភ្លោះ ៣ រយៈពេល ២២ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០២១ នៅក្នុងប្រទេសកម្ពុជាទើបមានកូនភ្លោះ ៣ ឬ ៤ តែ ៣៧០ គ្រួសារតែប៉ុណ្ណោះ» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់