សំងំៗ ជីមមី ទិញកាដូយ៉ាងពិសេសសរាប់ម៉ឺនដុល្លារជូនខ្លួនឯង ស្វាគមន៍ឆ្នាំ ២០២១!
ឈានចូលឆ្នាំ ២០២១ មិនទាន់បានប៉ុន្មានផង ពិធីការិនីរូបរាងខ្ពស់ស្រឡូន ជីមមី បានចាយលុយរាប់ម៉ឺនដុល្លារ ទិញកាដូយ៉ាងពិសេសសម្រាប់ខ្លួន ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រអបអរយ៉ាងច្រើន។
មានវ័យត្រឹមតែជាង ២០ឆ្នាំប៉ុណ្ណោះ តែពិធីការិនី ជីមមី មានសមត្ថភាពអាចរកប្រាក់សល់រាប់ម៉ឺនដុល្លារ។ ជាក់ស្តែង គ្រាន់តែចូលឆ្នាំថ្មី ២០២១ មិនទាន់បានប៉ុន្មានផងរូបនេះនេះ បានទិញខុនដូយ៉ាងស្រស់ស្អាតសម្រាប់ខ្លួន ដែលមានតម្លៃប្រមាណជាខ្ទង់ ១២៩ ៨៩២ ដុល្លារ ដោយនាងអះអាងថា «បានមួយទៀតហើយ ក្នុងឆ្នាំនេះ ទុកគេងមើលទន្លេពេលព្រលឹម»។ បើតាមការលើកឡើងរបស់ ជីមមី បែបនេះ គេជឿថាមិនមែនជាខុនដូទីមួយទេ ដែលនាងបានទិញ។
យ៉ាងណាមិញ ជាមួយនឹងការទិញកាដូដ៏ស្រស់ស្អាត ជូនចំពោះខ្លួនឯងនេះ បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិរួមអាជីពលាន់មាត់សរសើរគ្រប់គ្នា ព្រោះមួយរយៈចុងក្រោយនេះ តារាមិនតិចទេត្អូញតែ្អរពីការធ្លាក់ចុះនូវប្រាក់ចំណូល ក្រោយពីបញ្ហាវិបិត្តកូវីដ១៩ តែបើងាកមក ជីមមី បែរជាមានលុយរាប់ម៉ឺនដុល្លារទិញខុនដូយ៉ាងស្រស់ស្អាតធ្វើព្រងើយទៅវិញ។
គួរឱ្យដឹងថា ក្រៅពីមានសម្រស់ស្អាត ជីមមី ក៏ត្រូវបានគេចាត់ទុកជាពិធិការិនីស្រករក្រោយមួយរូប ដែលមានសមត្ថភាពខ្ពស់ ទាំងក្នុងការប្រើប្រាស់សំនួនវោហាស៍ និង ភាសាបរទេស ហើយចំណុចទាំងអស់នេះហើយដែលធ្វើឱ្យនាងក្តោបបានទីផ្សារការងារយ៉ាងទូលាយ៕