Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សល់តែសំឡេង! បទ «យប់នេះខ្ញុំចង់ញ៉ាំស្រា» កំពុងផ្ទុះល្បីខ្លាំង តែគួរឱ្យស្ដាយម្ចាស់បទបានស្លាប់ជិត ៣ ឆ្នាំហើយ
តារា

សល់តែសំឡេង! បទ «យប់នេះខ្ញុំចង់ញ៉ាំស្រា» កំពុងផ្ទុះល្បីខ្លាំង តែគួរឱ្យស្ដាយម្ចាស់បទបានស្លាប់ជិត ៣ ឆ្នាំហើយ

អត្ថបទដោយ​៖ បេប៊ី មករា ១២, ២០២១

បច្ចុប្បន្ននេះ នៅលើបណ្ដាញសង្គមនានា ជាពិសេសនៅក្នុងបណ្ដាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើបទចម្រៀងបែបរ៉ុក ក្រោមចំណងជើង «យប់នេះខ្ញុំចង់ញ៉ាំស្រា» ដោយមានមហាជនក្មេងចាស់ប្រុសស្រីជាច្រើន បាននាំគ្នាលើកយកបទចម្រៀងមួយនេះ ទៅច្រៀងត្រាប់តាមក្នុងវីដេអូ Tik Tok បង្ហោះធ្វើឱ្យមានការចាប់អារម្មណ៍ពីមិត្តភក្ដិនៅក្នុងបណ្ដាញសង្គម ។

មិនត្រឹមតែទទួលបានការចាប់អារម្មណ៍តែនៅលើបណ្ដាញសង្គមនានាទេ សូម្បីតែនៅក្នុងពិធីជប់លៀងបែបគ្រួសារនៅតាមផ្ទះ ឬនៅតាមភោជនីយដ្ឋានមួយចំនួន ក៏គេនិយមចាក់បទចម្រៀងមួយបទនេះឱ្យភ្ញៀវស្ដាប់កម្សាន្តផងដែរ ប៉ុន្ដែរឿងដែលសោកស្ដាយបំផុតនោះគឺ អ្នកនាង កាក់ ចន្ធី ដែលជាម្ចាស់បទកំពុងល្បីមួយនេះ បានស្លាប់លាចាកលោកនេះបាត់ទៅហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ។

អ្នកនាង កាក់ ចន្ធី ត្រូវបានគេដឹងថា ស្លាប់នៅអាយុ ៣៨ ឆ្នាំ ហើយបើទោះបីជានៅក្នុងស្រុកខ្មែរយើង អ្នកនាងមិនសូវមានឈ្មោះបោះសំឡេងខ្លាំងក្នុងស្រទាប់យុវវ័យក៏ពិតមែន ប៉ុន្ដែអ្នកនាង ជាតារាចម្រៀងដ៏ពេញនិយមមួយរូបនៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិក និង ប្រទេសបារាំងជាដើម ព្រោះថា អ្នកគាំទ្រនៅក្រៅប្រទេសចូលចិត្តរសជាតិថ្មីមិនថាអត្ថន័យ ស្ទីលនៃការច្រៀង ឬចង្វាក់ភ្លេងប្លែកខុសពីគេរបស់អ្នកនាងទេ សុទ្ធតែជាចំណុចទាក់ទាញចិត្តអ្នកគាំទ្រ ដែលទាំងអស់នេះហើយ ធ្វើឱ្យអ្នកនាង ត្រូវបានគេអញ្ជើញទៅសម្ដែងទៅក្រៅប្រទេសញឹកញាប់ ។

យ៉ាងណាមិញ ងាកមកមើលបច្ចុប្បន្នវិញ បទចម្រៀងពីរោះៗរបស់អ្នកនាង កាក់ ចន្ធី ជាពិសេសបទ «យប់នេះខ្ញុំចង់ញ៉ាំស្រា» កំពុងពេញនិយមខ្លាំងពីសំណាក់ទស្សនិកជន តែគួរឱ្យសោកស្ដាយបំផុត ដែលម្ចាស់បទមិនបាននៅរស់ ដឹងឮពីភាពល្បីល្បាញរបស់បទចម្រៀងរបស់ខ្លួន ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់