
អាយុក្បែរ ៤០ ទៅហើយ តែស្លៀកឈុតកូនក្រមុំម្ដងណាក៏ សុគន្ធ និសា នៅក្មេងល្ហក់!
ឈានចូលឆ្នាំ ២០២១ក៏ពិតមែន តែមើលទៅសម្រស់របស់តារាចម្រៀង សុគន្ធ និសា នៅតែក្មេងនិងគួរឱ្យស្រឡាញ់ដដែល បើទោះវ័យរបស់នាងត្រូវបានគេដឹងថាក្បែរ ៤០ ឆ្នាំក្តី។
ថ្មីៗនេហ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ក្រោយពីបានឃើញ សុគន្ធ និសា ស្លៀកឈុតរ៉ូបកូនក្រមុំបែបសម័យ ដោយថតជាមួយតារាស្រករក្រោយលោក ខាត់ សម្បត្តិកិត្យា ហើយបើទោះអ្នកទាំងពីរមានគម្លាតវ័យខុសគ្នាជាច្រើនឆ្នាំតែមើលទៅ សុគន្ធ និសា នៅតែមានសម្រស់ក្មេងស្អាតមិនប្រែប្រួលទៅតាមវ័យនោះទេ។
យ៉ាងណាមិញ មកទល់ពេលនេះ ក្រៅពីបង្ហាញសកម្មភាពនៅក្នុងការច្រៀង និងការថតស្ប៉តពាណិជ្ជកម្មនានា សុគន្ធ និសា សម្រេចចិត្តផ្អាកការសម្តែងរឿងភាគទូរទស្សន៍ ព្រោះមិនចង់ហត់នឿយខ្លាំងខ្លាចប៉ះពាល់សុខភាព ព្រោះនាងកំពុងតែមានគម្រោងពពោះ បន្ថែមភាពកក់ក្ដៅក្នុងគ្រួសារបន្ថែម។
សុគន្ធ និសា រំពឹងថាគម្រោងរបស់នាងក្នុងការពពោះកូនដំបូងនៅក្នុងឆ្នាំថ្មី ២០២១ នេះនឹងបានសម្រេច ព្រោះ នាងក៏មានវ័យច្រើនដែរ តែយ៉ាងណាទោះមិនទាន់មានកូនជាចំណងដៃ តែជីវិតគូរបស់នាង នៅតែមានភាពផ្អែមល្ហែមខ្លាំងដដែល។