Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 មិនធម្មតាទេ! ផលិតកម្ម Galaxy ប្រកាសរើសអ្នកនិពន្ធ ៣០ នាក់ ហ៊ានផ្ដល់ប្រាក់ខែដល់ ៥ ពាន់ដុល្លារ
តារា

មិនធម្មតាទេ! ផលិតកម្ម Galaxy ប្រកាសរើសអ្នកនិពន្ធ ៣០ នាក់ ហ៊ានផ្ដល់ប្រាក់ខែដល់ ៥ ពាន់ដុល្លារ

អត្ថបទដោយ​៖ បេប៊ី មករា ១១, ២០២១

ពីមួយថ្ងៃទៅមួយថ្ងៃ ទីផ្សារសិល្បៈចម្រៀងកាន់តែប្រកួតប្រជែងគ្នាខ្លាំងឡើងនៅលើទីផ្សារ ដែលក្នុងនោះគេក៏ឃើញផលិតកម្មជាច្រើនកំពុងប្រឹងប្រែងផលិតបទចម្រៀងថ្មីៗ ដើម្បីដណ្ដើមយកប្រជាប្រិយភាពពីសំណាក់មហាជន ។

ក្នុងនោះគេសង្កេតឃើញផលិតកម្ម Galaxy Navatra ដែលជាផលិតកម្មមួយទើបលេចពន្លកមិនប៉ុន្មានឆ្នាំសោះ ប៉ុន្ដែទទួលបានសន្ទុះនៃការគាំទ្រច្រើនផុសផុលពីសំណាក់ទស្សនិកជន ដោយបទផលិតកម្មខាងលើមានគ្រាប់ពេជ្រមួយគ្រាប់នៅក្នុងដៃគឺតារាចម្រៀង តន់ ច័ន្ទសីម៉ា ហើយកាលពីកំឡុងខែ សីហា ឆ្នាំ ២០២០ កន្លងទៅ ផលិតកម្មខាងលើ ក៏ធ្វើសន្និសីទកាសែតដ៏ធំមួយដើម្បីស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលក្នុងផលិតកម្មរបស់ខ្លួន ។

ខណៈកេរ្ដិ៍ឈ្មោះកាន់តែរីកសុះសាយឡើង ថ្មីៗនេះផលិតកម្ម Galaxy បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីផេកផ្លូវការរបស់ផលិតកម្មមួយនេះ ស្រាប់តែប្រកាសជ្រើសរើសអ្នកនិពន្ធដល់ទៅ ៣០ នាក់ ហើយលើសពីនេះ ខាងផលិតកម្មក៏ហ៊ានផ្ដល់ប្រាក់ខែពី ៥០០ ដុល្លារ ដល់ ៥ ០០០ ដុល្លារសហរដ្ឋអាមេរិកឯណោះ ។

បើមើលមួយផ្នែក នេះជាឱកាសដ៏ល្អវិសេសមួយសម្រាប់អ្នកដែលមានទេពកោសល្យខាងផ្នែកនិពន្ធ ដោយឡែកបើយើងក្រឡេកទៅមើលមួយផ្នែកទៀត មហាជនជាច្រើនយល់ថា នេះជាការបង្ហាញភាពជោគជ័យមួយរបស់ផលិតកម្ម Galaxy ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់