Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ខួបរៀបការ ១ ឆ្នាំ Mew Nittha ចង់ស្លៀករ៉ូបកូនក្រមុំដើរលើកម្រាលព្រំម្ដងទៀត
តារា

ខួបរៀបការ ១ ឆ្នាំ Mew Nittha ចង់ស្លៀករ៉ូបកូនក្រមុំដើរលើកម្រាលព្រំម្ដងទៀត

អត្ថបទដោយ​៖ បេប៊ី មករា ១១, ២០២១

បើត្រឡប់ទៅរំឭកកាលពីថ្ងៃទី ១០ មករា ឆ្នាំ ២០២០ ឆ្នាំមុន តារាសម្ដែងស្រីថៃជួរមុខនាង Mew Nittha បានដឹកដៃស្វាមីដែលជាអ្នកជំនួញវាល់លាន ចូលរោងការដែលមានការរៀបចំយ៉ាងធំគគ្រឹកគគ្រេង ដោយមានអញ្ជើញសុទ្ធសឹងតែភ្ញៀវអ្នកមានមុខមានមាត់ក្នុងសង្គម និង អ្នកសិល្បៈល្បីៗលំដាប់ជួរមុខចូលរួម ។

ក្នុងកំឡុងរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍រយៈពេល ១ ឆ្នាំនេះ តារាស្រី Mew Nittha រស់នៅសុខស្រួលពោរពេញដោយសុភមង្គល មិនថាការទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមី ឬប្រើជីវិតកាលីបហាយសូរនោះទេ សូម្បីតែអាជីពការងារសិល្បៈ ក៏នាងបង្ហាញមុខយ៉ាងលេចធ្លោមិនឱ្យបាត់បង់ប្រជាប្រិយភាពដែរ ក្រោយរៀបការមានស្វាមីរួច ។

ជាមួយនឹងជីវិតសឹងតែឥតខ្ចោះរបស់តារាស្រី Mew Nittha ស្រាប់តែនៅថ្ងៃគម្រប់ខួបរៀបការមួយឆ្នាំរបស់នាង និង ស្វាមី តារាស្រីរូបនេះក៏បានទម្លាយរូបថតថ្ងៃមង្គលការបង្ហោះលើគណនី IG ព្រមទាំងលើកឡើងនូវពាក្យសម្ដីនឹកដល់ពេលវេលាដ៏មានអត្ថន័យនាពេលនោះយ៉ាងខ្លាំង រហូតធ្វើឱ្យនាងចង់ស្លៀករ៉ូបកូនក្រមុំដើរលើកម្រាលព្រំជាមួយស្វាមីសំណព្វចិត្តម្ដងទៀត ។

Mew Nittha លើកឡើងថា «ថ្ងៃនេះឆ្នាំមុន 10.01.2020 និង 10.01.2021 ពេលវេលាពិតជាដើរលឿនណាស់ នឹកដល់គ្រាដែលរីករាយរហូតចង់រៀបការម្ដងទៀត ប៉ុន្ដែខ្ញុំចង់ប្រាប់ថា សូមរៀបការជាមួយនឹងបុរសម្នាក់នេះដដែល» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់