Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 មិនទាន់សម្រាលកូនផង សូ ដានីតា ព្រួយចិត្តចំពោះរឿងទាំងនេះបាត់ទៅហើយ
តារា

មិនទាន់សម្រាលកូនផង សូ ដានីតា ព្រួយចិត្តចំពោះរឿងទាំងនេះបាត់ទៅហើយ

អត្ថបទដោយ​៖ Chanthou មករា ១២, ២០២១

តារាសម្ដែង សូ ដានីតា ក្រោយពីបានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងវ័យក្មេង ដែលជាតារាសម្ដែងមានឈ្មោះថា យុទ្ធ ឋានៈ រួចមក គេសង្កេតឃើញថា តារាស្រីរូបនេះ និងគូដណ្ដឹងបានចាប់ដៃគ្នា បើកជំនួញរកស៊ីជាមួយគ្នាទៀត​ផង។

ក្រោយពីមានភាពជោគជ័យក្នុងជីវិតស្នេហា ការងារ និង មុខជំនួញនោះ កាលពីពេលកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា សូ ដានីតា កំពុងតែពពោះកូនដំបូង។

ស្ថិតនៅក្នុងពេលកំពុងតែពពោះកូនដំបូងនោះដែរ តារាស្រីរូបនេះក៏បានបង្ហាញពីអារម្មណ៍រំភើបផង និងព្រួយបារម្ភផង ព្រោះរូបនាងក៏ធ្លាប់បានលើកនូវរឿងរ៉ាវដែលនាងនឹងត្រៀមខ្លួនធ្វើអ្វីខ្លះ ក៏ដូចជាពេលកូនធំឡើង តើនាងគួរតែមានវិធីសាស្រ្តយ៉ាងណាដើម្បីអប់រំឱ្យកូនឱ្យបានក្លាយខ្លួនជាមនុស្សល្អម្នាក់ទៀតផង។

ទាក់ទាងទៅនឹងការព្រួយបារម្ភនេះដែរ បានធ្វើឱ្យតារាស្រីរូបនេះ សម្រេចចិត្តបើកបង្ហាញជាសាធារណៈកាលពីពេលកន្លងតាម​រយៈបណ្ដាញសង្គមថា៖

«តើមនុស្សជាម្តាយគ្រប់រូប មានគិតដូចខ្ញុំទេ នៅពេលត្រៀមខ្លួនធ្វើជាម្តាយដូចជាខ្ញុំ ???
មនុស្សស្រី ដែលត្រៀមធ្វើជាម្តាយគេ តើគេគិតអ្វីខ្លះ ?
ខ្ញុំគិតច្រើនណាស់សំរាប់ ជីវិត និង អនាគតកូន !!!
ទី១ គិតថារៀនប្រដៅកូនបែបណាឱ្យកូន រស់នៅទៅតាមគន្លងធម៍ ?
២ ត្រូវបង្រៀនកូនបែបណា ឱ្យកូនយល់ និង ដឹង ពីមនុស្សក្នុងសង្គម ?
៣ ត្រូវធ្វើបែបណាឱ្យកូន ចេះដឹងគុណទោស ខ្លួនឯង ឬ អ្នកដ៏ទៃ ?
៤ ត្រូវនិយាយល្អៗបែបណា ឱ្យកូនចេះយកតម្រាប់តាមល្អ ?
៥ ត្រូវកសុី រកលុយសន្សំបែបណា ឱ្យកូនបានរៀនសាលាល្អៗ ?
៦ ត្រូវតម្រង់កូនបែបណា ឱ្យដើរចូលផ្លូវល្អក្នុងសង្គម ?
ឃ្លាត្រូវតែរៀនបង្រៀនកូន តែចំណុច ១ មិនចាំគិតនោះគឺ សំរាប់ខ្ញុំ បើចង់ឱ្យកូនល្អ ក្លាយជាក្មេងគេស្រឡាញ់ចូលចិត្ត គួរអ្នកជាម្តាយគ្រប់រូប #កុំកាន់ជើងកូន ទុកឱ្យអ្នកក្នុងអ្នកក្រៅ បានថាបានស្តីបានប្រដៅកូនបានខ្លះទើបកូនកាន់តែប្រសើរ»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់