បង្ហាញសម្រស់របស់តារាចម្រៀងល្បីជើងចាស់ សួន ចន្ថា កាលពីជាង ២០ ឆ្នាំមុន
អ្នកនាង សួន ចន្ថា ជាតារាចម្រៀងមានភាពល្បីល្បាញមួយរូប បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីជាង ២០ ឆ្នាំមុនមកម៉្លេះ រហូតមកដល់បច្ចុប្បន្ននេះក៏អ្នកនាងនៅតែអាចរក្សាកេរ្ដិ៍ឈ្មោះបោះសំឡេងរបស់ខ្លួនបានដដែល ទោះបីជាពេលនេះមហាជនពុំសូវបានឃើញអ្នកនាងចេញមុខជាញឹកញាប់នៅលើកញ្ចក់ទូរស្សន៍ ឬចេញជាបទថ្មីៗក៏ដោយ ។
ទោះបីជាបានប្រឡូកនៅក្នុងសិល្បៈជាច្រើនឆ្នាំក៏មែន និង ថែមទាំងមានវ័យច្រើនបន្ទិចក្ដី បើគិតពីសម្រស់របស់អ្នកនាង សួន ចន្ថា កាលពីអតីតកាលពេលដែលទើបតែចាប់ផ្ដើមចូលប្រឡូកក្នុងសិល្បៈរហូតមកដល់បច្ចុប្បន្ននេះ ហាក់នៅតែស្រស់ស្អាតដដែល ស្ទើរតែមើលមិនឃើញចាស់ទាល់តែសោះ ថែមទាំងមានភាពស្រស់ស្អាតក្មេងជាងវ័យទៀតផង ធ្វើឱ្យមហាជនបានលាន់មាត់សរសើរគ្រប់ៗគ្នា។
គួររំឭកផងដែរថា មកដល់ក្នុងពេលនេះ អ្នកនាង សួន ចន្ថា មានវ័យមិនតិចជាង ៥០ ឆ្នាំទេ តែតារាចម្រៀងរូបនេះនៅតែមានសម្រស់លេចធ្លោខ្លាំងមិនចាញ់មិត្តសិល្បៈជំនាន់ជាមួយគ្នានោះទេ៕