Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កំពូលតារាសម្តែង សុខ ស្រីមុំ ឈប់សម្តែងយូរឆ្នាំហើយ នៅតែស្អាតសាច់ចាំណាស់
តារា

កំពូលតារាសម្តែង សុខ ស្រីមុំ ឈប់សម្តែងយូរឆ្នាំហើយ នៅតែស្អាតសាច់ចាំណាស់

អត្ថបទដោយ​៖ សាកល មករា ១៣, ២០២១

អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលសម្បូរដោយសមត្ថភាព និង ទេពកោសល្យសម្តែងក្នុងកាយវិការក្រមិចក្រមើម ធ្វើមុខក្និកក្នក់គួរឱ្យក្នាញ់ បានលាឈប់ពីការសម្តែងអស់រយៈកាលជាង ២០ ឆ្នាំហើយ ចាប់តាំងពីអ្នកនាងបានបន្សាត់ខ្លួនទៅរស់នៅឯសហរដ្ឋអាមេរិកនោះមក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើទោះជាអ្នកនាងឈប់សម្តែងក៏ពិតមែន ប៉ុន្តែរូបសម្រស់នៅតែស្រស់ស្អាត និង នៅតែខ្ញង់ដដែល ពោលគឺមិនចាស់តាមវ័យឡើយ ។

តារាសម្តែងស្រីថ្ពាល់ខួចល្បីនាទសវត្សរ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តអ្នកគាំទ្រចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់ ។ ប្រិយមិត្តនៅតែចងចាំការសម្តែងរបស់អ្នកនាងមិនភ្លេចឡើយ ព្រោះអ្នកនាងជាតារាសម្តែងមួយរូបដ៏មានទេពកោសល្យខ្ពស់ ដែលចូលចិត្តលេងទឹកមុខក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យក្នាញ់ និង គួរឱ្យស្ងើចសរសើរ ។

បើទោះជាអតីតតារាសម្តែងឆ្នើមរូបនេះបានរសាត់ឆ្ងាយពីវិស័យភាពយន្ត និង ខ្សែចក្ខុប្រិយមិត្តអ្នកគាំទ្រយូរយ៉ាងណាក្តី ប៉ុន្តែបើក្រឡែកមើលរូបសម្រស់វិញ គេកត់សម្គាល់ឃើញអ្នកនាងនៅតែស្រស់ស្អាត ផូរផង់ ថែមទាំងសិចស៊ីមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ហើយជាង ២០ ឆ្នាំមកនេះ មិននឹងស្មានថាតារាសម្តែងនាសតវត្សរ៍ ៨០-៩០ រូបនេះនៅតែអាចថែរាងរៅ និង ដងខ្លួន ព្រមទាំងរូបសម្រស់ឱ្យនៅតែខ្ញង់គួរឱ្យសរសើរបែបនេះបានសោះ ។

គួររំឭកដែរថា បន្ទាប់ពីឈប់សម្តែងអស់ច្រើនឆ្នាំមកនេះ អ្នកនាង សុខ ស្រីមុំ បានហោះហើរមកលេងស្រុកកំណើតបានម្តងដែរកាលពីឆ្នាំ ២០០៧ ហើយបច្ចុប្បន្ននេះអ្នកនាងកំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ជាមួយស្វាមីក្រោយដែលជាផលិតករភាពយន្ដនៅទីនោះ ។ ចំណែកឯស្វាមីរបស់អ្នកនាងមុនដែលមានឈ្មោះ ខៃ ចាន់តារា ហៅ អ៊ួក រៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៩៣ បានលែងលះគ្នាទៅហើយ ដោយបន្សល់ទុកនូវកូនប្រុសម្នាក់ជាចំណងដៃ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់