ជីជី ស្លៀកប៊ីគីនីបង្ហាញសាច់ខ្នង បង្អួតស្នាមសាក់ត្រង់ចង្កេះលើកដំបូង ធ្វើឱ្យអ្នកគាំទ្រភ្លឹក!
ពិធីការិនីរូបស្រស់គឺកញ្ញា ពេជ្រ សូលីដា ដែលត្រូវបានមហាជននិយមហៅថា ជីជី ក្រោយពីមានឈ្មោះបោះសំឡេងនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរួចមក ទស្សនិកជនក៏បានជ្រាបរួចមកហើយដែរថា នាងមានមុខរបរមួយទៀតជាអ្នកលក់លៀសហាលដ៏ល្បី និង អ្នកគាំទ្របានហៅនាងថា «ថៅកែលៀសហាល» ទៀតផង ។
ក្រោយពីមានឈ្មោះល្បីល្បាញដោយសារតែពូកែវោហារនៅលើឆាករួចហើយ បើយើងក្រឡេកទៅមើលរូបសម្រស់របស់នាងក៏មានភាពទាក់ទាញខ្លាំងណាស់ដែរ ព្រោះតែពិធីការិនីរូបនេះមានមុខមាត់ស្អាតតាមបែបធម្មជាតិ សាច់សខ្ចីដូចកូនកាត់ចិនថែមទៀត ។
បន្ថែមលើពីមានមុខមាត់គួរឱ្យចាប់អារម្មណ៍មួយផ្នែកទៀត ថ្មីៗនេះ ជី ជី ក៏បានថតរូបស្លៀកពាក់ឈុតប៊ីគីនី អង្គុយបញ្ចេញសាច់ខ្នង នៅឯមាត់សមុទ្រ ដែលគួរឱ្យចាប់អារម្មណ៍ ជាពិសេសគឺស្នាមសាក់នៅលើចង្កេះ ឱ្យមហាជនបានឃើញជាលើកដំបូង ពិតជាទាក់ទាញខ្លាំងណាស់ ៕