មើលសម្រស់ មួយមួយ អ្នកម្តាយកូន ២ ស្អាតខ្ញង់ ក្រមុំសុំខ្មាស
បញ្ចប់អាជីពសិល្បៈទៅហើយ តែអតីតតារាសម្តែង មួយ មួយ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ រជាពិសេសរូបសម្រស់ និង ការលេងស្ទីលតែងខ្លួនរបស់នាងនៅតែលេចធ្លោមិនចាញ់កាលពីនៅលីវនោះទេ ។
ពេលនេះ មួយ មួយ មានកូនស្រីចំនួនពីរនាក់ទៅហើយ តែបើនិយាយពីសម្រស់របស់អ្នកម្តាយសម័យថ្មី រូបនេះនៅតែស្អាតខ្ញង់ដដែល ហើយអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ មួយ មួយ បានបង្អួតរូបរាងស្រឡូនស្អាតជាមួយនឹងការស្លៀកឈុតយ៉ាងសិចស៊ី នៅពេលនាងទៅលម្ហែនៅមាត់សមុទ្ររួមនឹងស្ទីលថតរូបឡើងកាលីបបង្ហាញដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។ មានសរសើរពីសំណាក់មិត្តរួមអាជីពជាច្រើនថា ស្រស់ស្អាតបែបនេះនរណាទៅដឹងថាមានកូនពីរនាក់នោះ ពិតជាពូកែរក្សាសម្រស់មែន ។
មិនខុសពីតារាដទៃឡើយបើទោះមានកូនពីរនាក់តែ មួយ មួយ មិនដែលបណ្តើរ ឬ បង្ហាញមុខមាត់ស្វាមីជាសាធារណៈនោះឡើយ ហើយក៏មិនដែលលេចឮថានាងរៀបការម្តងណាឡើយ អ្វីដែលកត់សម្គាល់សព្វថ្ងៃ មួយ មួយ បានចាកចេញពីអាជីពសិល្បៈ ហើយសុខចិត្តមកលក់ម្ហូបអាហារនៅតាមអនឡាញជាច្រើនមុខ តែកុំមើលជីវភាព និង ការរស់នៅរបស់អតីតតារាម៉ូដែល និង ពិធីការិនីរូបនេះ នៅតែហាយសូរមិនធម្មតាឡើយ ហើយពេលខ្លះនាងក៏បានលេចមុខនៅក្នុងកិច្ចការមនុស្សធម៌ជាច្រើនផងដែរ ៕