តួស្រី ៤ ដួង ទម្លាយប្រាប់ថាចង់សម្ដែងឈុតស្នេហាជាមួយ តួប្រុសទាំងនេះខ្លាំងបំផុត
ឈ្មោះថាសិល្បៈសម្ដែងម្នាក់ មិនថាសិល្បករ ឬសិល្បការិនីទេ តែងសម្ដែងប៉ះដៃគូជាច្រើន ដែលផលិតករតម្រូវ និង យល់ថាពួកគេសមគ្នា សម្ដែងហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ តែទោះជាបែបនេះ តារាសម្ដែងនីមួយៗ តែងតែមានតារាក្នុងដួងចិត្តដែលពួកគេចង់សម្ដែងជាមួយមិនខាន ជាក់ស្ដែងតារាស្រីជួរមុខ ៤ ដួងនេះ បានទម្លាយពីវត្តមានតួប្រុសដែលពួកគេចង់សម្ដែងជាគូស្នេហ៍ ឥតលាក់លៀម ។
១. Min Pechaya
ថ្លែងប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់ Min ដែលទើបក្ដោបបានតំណែងតួឯក សម្ដែងឱ្យប៉ុស្ដិ៍លេខ ៣ ថៃលើកដំបូងនោះ នាងបានបង្ហើបថា ចង់ប៉ះជាមួយប្រុសស្អាត Pope Thanawat ។
២. Mew Nittha
នៅក្នុងកិច្ចសម្ភាស៍មួយកាលពីពេលកន្លងទៅ Mew បានប្រាប់អ្នកសារព័ត៌មានថា នាងចង់សម្ដែងរឿងជាគូនឹងតារាសម្ដែងមុខកាត់ចិន James Jirayu ។
៣. Kao Supassara
ស្រីស្រស់កំពុងឡើងកូដ Kao បានប្រាប់ត្រង់ៗថា តួប្រុសដែលនាងចង់សម្ដែងជាមួយនោះគឺ Mario Maurer ។
៤. Oom Eisaya
មិនខុសគ្នាពីតារាស្រី Kao Supassara ទេ នាង Oom Eisaya ក៏ដក់ចិត្តចង់សម្ដែងប៉ះប្រុសស្អាតសម្បូរមន្តស្នេហ៍ Mario Maurer ដែរ ៕