ស្ទើរមិនជឿថា ឌី សូនីតា ធ្លាប់ជួបរឿងដ៏កម្សត់ខ្លាំងបែបនេះ អំឡុងពពោះកូនដំបូង!
មកទល់ពេលនេះ តារាសម្ដែង ឌី សូនីតា បានទទួលចំណងដៃស្នេហ៍កូនស្រីជាលើកដំបូង ជាមួយលោក អេឡិច ហ្សូរ៉ា ដែលមានមុខមាត់ស្រស់ស្អាត និង គួរឱ្យក្នាញ់។
ក្រោយពីបានទទួលស្វាគមន៍កូនស្រីសំណព្វចិត្តរួចមក កន្លងមកតារាសម្ដែងរូបនេះ ធ្លាប់បានទម្លាយរៀបរាប់ពីការលំបាកដែលនាងបានជួបប្រទះ នឹងរឿងមួយដែលនាងស្ទើរតែបាត់បង់កូនទៅហើយ ក្នុងអំឡុងពេលពពោះដំបូងនេះផងដែរ។
ក្នុងនោះ ឌី សូនីតា ធ្លាប់បានទម្លាយសារដ៏គួរឱ្យចាប់អារម្មណ៍មួយថា៖ «អារម្មណ៍ពេលដែលឮសំឡេងកូនយំដំបូង នៅចងចាំជានិច្ច នៅហ្នឹងត្រចៀកនៅឡើយ ពិបាកនិយាយរ៉ាយរ៉ាប់ណាស់ មានតែអ្នកម្តាយគ្រប់រូបទេដែលយល់ មកពីម៉ាមីកម្សត់ពេក វាពិបាកពេក ពេលមានគាត់គេងនៅហ្នឹងមួយកន្លែងបាន ៣ ខែក៏ធ្លាក់ឈាមរត់ទៅគេងពេទ្យម្តង ពេទ្យថារបើកមាត់សុកគំរាមរលូត ។ ពេលនោះ ទឹកភ្នែកមិនដឹងមកពីណាហូរតែទឹកភ្នែក ទម្រាំពេទ្យជួយបាន បាន ៥ ខែទើបហ៊ានដើរ ណាមួយជើងធ្វើទុក្ខផង ត្រូវទម្ងន់ពោះក៏ធ្ងន់ ជើងមានបញ្ហាស្រាប់ផងមិនអាចទប់ទម្ងន់ខ្លួនបាន។ ម៉ែស្រណោះខ្លួនពេកគេងៗយំ កូនកាន់តែចាស់ខែម៉ែកាន់តែងើបលែងរួច ប្រែទៅណាមិនបានចង់ហៅគេអោយជួយតែមើលទៅគេសំរាកអស់ ឈឺជើងផង ឈឺចង្កេះចង់ដាច់ផង គេងមិនបានផង គិតពីសុខភាពកូនក្នុងផ្ទៃផង អារម្មណ៍វិលវល់ពេញហ្នឹង ខំប្រឹងងើបខ្លួនឯងនិយាយជាមួយកូនតែ២នាក់ ហឹមមមម….ជីវិតនេះស្គាល់អស់ហើយរសជាតិជីវិត ទម្រាំតែបានឃើញមុខគាត់ វាប្រៀបដូចជាសុបិន្ត ខ្ញុំដឹងគុណម្តាយប៉ុណ្ណឹងគិតថាខ្លួនឯងខ្លាំង តែដល់ពេលជួបខ្លួនឯងផ្ទាល់បានដឹងថាត្រូវដឹងគុណម្តាយអោយខ្លាំងជាងនេះទើបល្អ»៕