ចាំទេលោក ផាន សុផាត អតីតស្វាមីអ្នកនាង អ៊ុំ គន្ធា ពេលនេះកំពុងរស់នៅយ៉ាងសាមញ្ញ ក្រោយសាងគ្រួសារថ្មី
បើទោះមានវ័យជ្រេបន្តិចក្តី តែតារាចម្រៀង ផាន សុផាត នៅតែបន្តអាជីពលក់សំនៀងដដែល ហើយពេលខ្លះលោកក៏បានលេចមុខនៅតាមកម្មវិធីនានា នៅតាមកញ្ចក់ទូរទស្សន៍ផងដែរ ។ បើប្រៀបធៀបប៉ុន្មានឆ្នាំមុន និង ពេលនេះលោក ផាន សុផាត មានរូបរាងធាត់ប្លែកខុសពីមុនច្រើន ។
គេចាំបានថា លោក ផាន សុផាត ធ្លាប់ជាតារាចម្រៀងដែលមានឈោះបោះសំឡេងកាលពីជាង ១០ ឆ្នាំមុន ដោយលោកមានទឹកដមសំនៀងពីរោះ ជាពិសេសបទសម័យដើម ហើយកាលណោះ លោកស្រូបទាញប្រជាប្រិយភាពទាំងក្នុងស្រុក និង ក្រៅស្រុក ។ បើទោះមានតារាស្រករក្រោយរីកដុះដាល លោក ផាន សុផាត នៅតែបន្តអាជីពចម្រៀង គ្រាន់តែប្រជាប្រិយភាពរបស់លោកមានការថមថយច្រើន តែលោកនៅតែលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីតាមកញ្ចក់ទូរទស្សន៍មួយចំនួន ។ យ៉ាងណាមិញ ពេលនេះលោកក៏កំពុងរស់នៅសាងគ្រួសារយ៉ាងមានក្តីសុខជាមួយភរិយា និង កូនស្រីដ៏គួរឱ្យស្រឡាញ់ចំនួនពីរនាក់ ។
គួរបញ្ជាក់ផងដែរ លោក ផាន សុផាត ធ្លាប់ជាអតីតស្វាមីតារាចម្រៀង អ៊ុំ គន្ធា តែក្រោយមកពួកគេបានចែកផ្លូវគ្នា ដើរដោយបន្សល់នូវចំណងដៃកូនប្រុសចំនួនពីរនាក់ ៕