ស្នេហា ៦ ខែរបស់ Taew និង ហាយសូរ Pranai កាន់តែដូច ៦ ឆ្នាំ ក្រោយឃើញទង្វើទាំងនេះ
ពីមួយថ្ងៃទៅមួយថ្ងៃ ស្នេហារវាងកំពូលតារាសម្ដែងស្រីថៃជួរមុខនាង Taew Natapohn និង កំលោះហាយសូរ Pranai កាន់តែស្រឡាញ់គ្នាផ្អែមល្ហែមខ្លាំងឡើង ជាពិសេសពួកគេទាំងពីរក៏តែងបណ្ដើរគ្នាទៅកម្មវិធីជប់លៀងផ្សេងៗមិនថានៅទីក្រុង ឬតាមខេត្តនោះទេ ។
ដូចប្រិយមិត្តអ្នកតាមដានជីវិតតារាស្រីខាងលើបានជ្រាបហើយថា ថ្មីៗនេះ Taew និង មិត្តប្រុសសំណព្វចិត្តរបស់នាងគឺលោក Pranai ទើបតែប្រារព្ធខួបស្នេហ៍រយៈ ៦ ខែរបស់ពួកគេ ប៉ុន្ដែទង្វើស្និទ្ធស្នាល ផ្អែមល្ហែមរបស់ពួកគេកន្លងមក ធ្វើឱ្យមហាជនជាច្រើនយល់ថា ពួកគេទាំងពីរទើបទាក់ទងគ្នាត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្ដែសកម្មភាពជិតស្និទ្ធដូចគូស្នេហ៍ដែលស្រឡាញ់គ្នារាប់ឆ្នាំមកហើយអ៊ីចឹង ។
តួយ៉ាងថ្មីៗនេះ Taew និង លោក Pranai បានទៅចូលរួមមង្គលការមិត្តភក្ដិនៅខេត្តឈៀងម៉ៃ ជាមួយគ្នា ក្នុងនោះពួកគេទាំងពីរមិនមែនត្រឹមបណ្ដើរគ្នាដោយបើកចំហយ៉ាងមានក្ដីសុខទេ ប៉ុន្ដែពួកគេទាំងពីរក៏បានទៅសួនផ្កា ថតរូបសាសងស្នេហាប្រកបដោយភាពផ្អែមល្ហែម បង្ហោះនៅលើគណនី IG ផ្ទាល់ខ្លួនធ្វើឱ្យមហាជនជាច្រើនច្រណែនទៀតផង ៕