ស្ដាយណាស់! ឆ្នាំនេះ សូដា នីតា ខាតលុយជិត ២០ ម៉ឺនដុល្លារ ដោយសារតែបញ្ហាមួយនេះ!
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារាសម្តែង និង ចម្រៀង សូដា នីតា បានត្អូញត្អែរពីការចំណាយប្រាក់ជាច្រើន នៅក្នុងឆ្នាំនេះ ដោយមានទាំងគម្រោងបើកហាងរបស់នាងនៅចុងឆ្នាំនេះផងដែរ។
គេចាំបានថា សូដា នីតា ត្រូវបានគេចាត់ទុកថាជា តារាស្រីដែលប្រើប្រាស់ជីវិតរស់នៅធូរធារមិនធម្មតាដែរ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារារូបនេះតែងបង្ហាញពីគម្រោងជាបន្តបន្ទាប់ ជាពិសេសក្រោយពីនាងមាន គូដណ្តឹងជាតារាសម្តែងរូបសង្ហា យុទ្ធ ឋានៈ ចាំជួយផ្តល់កម្លាំងចិត្ត។
អ្វីដែលចាប់អារម្មណ៍ សូដា នីតា បានត្អូញត្អែរថា៖ «ដោយសារតែឯង លោកកូវីដចង្រៃ ខ្ញុំខាតបង់ការងាររកសុី កប់លុយសាំងគ្រប់កន្លែង ទាំងត្រៀមបើកហាងថ្មី ទាំងចំណាយ គ្មានចំណូល ១ ឆ្នាំនេះ ជិត ២០ម៉ឺនដុល្លារ បើឯងនៅទៀតងាប់គេ អស់ហើយអ្នកណាខ្លះខាតបង់ដូចខ្ញុំជួបប្រាប់ផង»។
បើទោះមិនទាន់រៀបការ សូដា នីតា និង អនាគតស្វាមី បានដាក់ទុនរួមគ្នា ដើម្បីត្រៀមបើកហាងអាហារនាពេលខាងមុខនេះដែលមានទីតាំងនៅម្តុំបឹងសាឡាង។ ក្នុងនោះ សូដា នីតា រំពឹងថាអ្វីៗនឹងប្រសើរឡើងវិញក្រោយ កូវីដ១៩ ផុតរលត់់ទៅវិញ។
គួរឱ្យដឹងថា សូដា នីតា ជាតារាស្រីម្នាក់ ដែលនៅតែលេចធ្លោ និង ត្រូវប៉ាន់នៅក្នុងការងារសិល្បៈទាំងការសម្តែង និង ថតស្ប៉តពាណិជ្ជកម្ម បើទោះនាងមានវ័យច្រើនបន្តិចក្តី ហើយបើតាមគម្រោង សូដា នីតា ក៏នឹងគ្រោងចេញទៅសម្តែងនៅសហរដ្ឋអាមេរិកផងដែរ តែប្រែប្រួលបែបណានោះ នាងក៏មិនទាន់បញ្ជាក់នៅឡើយទេ៕