មកមើលម៉ូដសក់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ១៨ ឆ្នាំមុន កាលីបកប់
កំពូលតារាចម្រៀងល្បីឈ្មោះជាងពីរទសវត្សរ៍លោក ព្រាប សុវត្ថិ នៅតែស្ថិតក្នុងលំដាប់កំពូលតារាចម្រៀងក្នុងស្រុកដដែល បើទោះបីពេលនេះលោកមានវ័យជ្រេបន្តិចទៅហើយក្តី ។ លោកចាប់ផ្ដើមប្រឡូកវិស័យសិល្បៈ និងច្រៀងក្នុងផលិតកម្មរស្មីហង្សមាស ចាប់ពីឆ្នាំ ១៩៩៧ មកម្ល៉េះ។
បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានផ្លាស់ប្ដូរទ្រនំ មករួមរស់ជាមួយនឹង ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត់ត្រា ប្រមាណជា ជិត ៣ ខែមកហើយ តែយ៉ាងណា ប្រជាប្រិយភាពរបស់លោក ហាក់នៅតែលេចធ្លោដដែល។
អ្វីដែលចាប់អារម្មណ៍ខ្លាំង ឆ្នាំនេះ លោក ព្រាប សុវត្ថិ មានអាយុ ៤៥ ឆ្នាំ ប៉ុន្ដែទស្សនិកជនមួយចំនួន អាចនឹងមិននឹកស្មានដល់ ក៏ព្រោះតែរូបសម្រស់របស់លោក ហាក់មិនប្រែប្រួលសោះឡើយ។
ឥលូវនេះ យើងសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន ទៅទស្សនារូបភាពបង្ហាញពីស្ទីលនៃការតុបតែងខ្លួនរបស់លោក កាលឆ្នាំ ២០០៣ ។ ចង់ដឹងថា កំពូលតារាចម្រៀងរូបនេះ ស្រស់សង្ហាកម្រិតណា ទស្សនាទាំងអស់គ្នា៖