លី ចាន់សីហា ស្ពាយឈ្មោះមេម៉ាយមែន តែសម្រស់ស្អាតខ្ញង់
ចុងក្រោយនេះ គេសង្កេតឃើញថាតារាសម្តែង លី ចាន់សីហា កាន់តែមានសម្រស់ស្អាត ដោយឡែកការរៀបចំខ្លួនក៏មើលទៅកាលីប និង ទាក់ទាញផងដែរ រហូតមានការសរសើរពីសំណាក់អ្នកគាំទ្រថា ក្រោយស្ពាយងារជាមេម៉ាយ លី ចាន់សីហា កាន់តែស្អាតប្លែក បើមិនប្រាប់មិនដឹងថានាងមានកូននោះទេ ។
រហូតមកដល់ពេលនេះ លី ចាន់សីហា នៅតែបំពេញតួនាទីជាឪពុក និង ម្តាយយ៉ាងល្អសម្រាប់កូនស្រីតែមួយរបស់នាង ហើយក៏មិនទាន់លេចលឺថានាងរកឪពុកថ្មីឱ្យកូននោះទេ បើទោះគេដឹងថាអតីតស្វាមីនាងក៏មានភរិយាថ្មីទៅហើយនោះ ។ ដោយសារតែសម្រស់កាន់តែផូរផង់ លី ចាន់សីហា នៅតែក្តោបបានការងារជាបន្តបន្ទាប់ដែលភាគច្រើនជាការថតស្ប៉តតែប៉ុណ្ណោះ សម្រាប់ការថតរឿងភាគ នាងមិនទាន់មានឱកាសនោះទេ ។
ក្រៅពីការងារសិល្បៈ លី ចាន់សីហា មានការងារជំនួញជាច្រើននៅក្នុងដៃដែលមានដូចជាការលក់ ផលិតផលរក្សាសម្រស់រួមនឹងសម្អាងការផងដែរ ។ នៅតែមានការសរសើរ និង លើកទឹកចិត្តពីសំណាក់មិត្តភក្តិ និង ក្រុមគ្រួសារ ខណៈនាងស្ពាយងារជាមេម៉ាយទាំងវ័យក្មេង ៕