នៅពីក្រោយស្នាមញញឹម ស៊ឹម ស្រីនិច បែរជួបរឿងឈឺចាប់ជាមួយមនុស្សប្រុស ៣ នាក់
នៅពីក្រោយភាពល្បីល្បាញ និង ស្នាមញញឹម ស៊ឹម ស្រីនិច គឺជាតារាសម្ដែងមួយរូប ដែលជួបប្រទះនូវរឿងរ៉ាវស្នេហាមិនសមប្រកប ស្ទើរមិនគួរឱ្យជឿ។ ថ្មីៗនេះ តារាសម្ដែងរូបស្រស់នេះ បានបញ្ចេញពីអារម្មណ៍ពិតរបស់ខ្លួន បង្ហាញតាមរយៈសារបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងអត្ថន័យសារបង្ហោះនោះ ស៊ឹម ស្រីនិច បានទម្លាយពីចរិតអតីតមនុស្សជាទីស្រឡាញ់ទាំងបីរបស់នាង នាពេលកន្លងមកថា ៖ «អរគុណដែលផ្តល់មេរៀន និង អតីតកាល អរគុណសង្សារដំបូង និង សង្សារចុងក្រោយ ហេីយក៏អរគុណក្រាស់ម្នាក់ដែលតាមស្រឡាញ់ខ្ញុំបីឆ្នាំ ហេីយព្យាយាមធ្វើឱ្យខ្ញុំចូលចិត្តគាត់ បន្ទាប់មកក៏ធ្វេីឱ្យអស់ជំនឿទៅវិញ សូមឱ្យអ្នកទាំងបីមានសុភមង្គលនិង ក្តីសុខ សង្សារ ទី១ ស្រវឹងអួតផ្តាំប្រាប់ខ្ញុំថា សង្សារថ្មីគេជិះ Lexus 570 ទេីបតែស្គាល់ពីសន្តាន សង្សារទី ២ កុហក តាំងពីដេីមដល់ចប់ បង្រៀនឱ្យឈឺស្ទេីរតែដកដង្ហេីមមិនរួច មានគេហេីយមកព្យាយាមកុហកខ្ញុំ បង្រៀនគ្រប់រឿងគ្រប់រ៉ាវ ឈឺចិត្តនឹងឈឺខ្លួន ហេីយមានស្រីផ្សេងៗទៀត ស្រាប់តែរកដាក់ចិត្តនឹងមនុស្សថ្មីម្នាក់ទៀត បែរជាមកបង្ហាញកាយវិការល្អៗរួចក៏ទៅបាត់ស្ងាត់ឈឹង អ្នកទាំងបីបង្រៀនប៉ុណ្ណឹងបានហេីយ។ ខ្ញុំមិនស្តាយដែលស្គាល់អ្នកទាំងបី ខ្ញុំមានតែពាក្យថាអរគុណដែលទុកមេរៀនអស់ទាំងនេះឱ្យខ្ញុំឆាប់យល់ចិត្តរបស់មនុស្ស ពេលនេះខ្ញុំក៏ដឹងថាខ្ញុំនៅម្នាក់ឯងសប្បាយចិត្តបំផុត សេរីភាពបំផុត ហេីយក៏ល្អបំផុតដែលចាប់ផ្តេីមអ្វីដែលថ្មីៗដោយខ្លួនឯង» ។
ការលើកឡើងរបស់ ស៊ឹម ស្រីនិច បានធ្វើឱ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំង ព្រោះមិនជឿថានៅពីក្រោយស្នាមញញឹម និង ជីវិតហាយសូររបស់តារាស្រីរូបស្រស់ម្នាក់នេះ បែរជាជួបរឿងរ៉ាវឈឺចាប់ផ្ទួនៗច្រើនដងបែបនេះសោះ៕