ចប់ពិធីបុណ្យអុំទូកភ្លាម កែវ ចាន់និមល បង្ហាញរាងមួយអ៊េម
អ្នកនាង កែវ ចាន់និមល ត្រូវបានគេចាត់ទុកជាពិធីការិនីឆ្នើម និង ល្បីមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដែលមានទេពកោសល្យខ្ពស់ និង មានរូបសម្រស់ស្រស់សោភា បើទោះបីនាងមានកូនស្រីម្នាក់រួចហើយក្តី ។
ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា កន្លងមកពិធីការិនីដ៏ល្បីអ្នកនាង កែវ ចាន់និមល មិនដែលលាក់លៀមពីជីវិតឯកជនរបស់ខ្លួននោះទេ ដោយជារឿយៗអ្នកនាងតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីសំណព្វចិត្ត និង កូនស្រី បង្ហាញពីសុភមង្គលក្នុងគ្រួសារតាមរយៈបណ្ដាញសង្គមឱ្យសាធារណជនបានឃើញជានិច្ច ។
យ៉ាងណាមិញលើកនេះក៏មិនខុសគ្នាដែរ ដោយពិធីការិនីឆ្នើមរូបនេះនៅតែបង្ហាញពីសេចក្ដីសុខយ៉ាងពេញបរិបូរតាមរយៈរូបថតកៀកកើយជាមួយស្វាមី និង កូនស្រី ក្នុងដើកម្សាន្តជុំគ្រួសារយ៉ាងសប្បាយរីករាយនៅទឹកដីអង្គរក្នុងកំលុងបុណ្យអុំទូកកន្លងទៅនេះ ។ អ្វីដែលចាប់អារម្មណ៍ខ្លាំងលើសពីរូបភាពបង្ហាញពីសុភមង្គលក្នុងគ្រួសារនោះ គឺរូបភាពប៉ុន្មានសន្លឹកបង្ហាញសម្រស់របស់ពិធីការិនីរូបនេះក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី នៅអាងហែលទឹក ។
មិត្តភក្ដិជិតស្និទ្ធក្នុងចង្កោមសិល្បៈ ក៏ដូចជាអ្នកគាំទ្រពិធីការិនី កែវ ចាន់និមល ជាច្រើនបាននាំគ្នាកោតសរសើរលើរូបសម្រស់ដែលនៅតែស្រឡូនស្រស់ស្អាត ព្រោះបើទោះបីជាពិធីការិនីរូបនេះបានរៀបការហើយឆ្នាំ និង មានកូនស្រីធំទន្ទឹមខ្លួនយ៉ាងណាក្ដី ប៉ុន្ដែសម្រស់នៅស្អាតខ្ញង់គ្មានប្រែ ៕