![ក្រោយបែកស្វាមី ទូច ស្រីលក្ខណ៍ ងាកមកធ្វើរឿងមួយនេះវិញ!](https://www.popular.com.kh/wp-content/uploads/2020/10/Master-for-Web-158.jpg)
ក្រោយបែកស្វាមី ទូច ស្រីលក្ខណ៍ ងាកមកធ្វើរឿងមួយនេះវិញ!
ថ្វីដ្បិតរឿងរ៉ាវជាមួយអតីតស្វាមីមិនទាន់ចប់សព្វគ្រប់ក៏ពិតមែន តែពេលនេះតារាចម្រៀង ទូច ស្រីលក្ខណ៍ កាន់តែរឹងមាំដោយនាងបានយកពេលវេលាមកធ្វើការងារសិល្បៈ ដែលថ្មីៗនេះតារាចម្រៀងនិយមលេងស្ទីលបែបបស្ចឹមប្រទេសរូបនេះអះអាងថាត្រៀមនឹងហាត់គុណខ្មែរថែមទៀត ។
មានការចាប់អារម្មណ៍ក្រោយពីបានឃើញតារាចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហោះសារថា «អរគុណច្រេីនសម្រាប់ពេលវេលាដ៏ល្អពួកយេីងទាំងពីរនាក់ហាត់ត្រៀមទទួលការងារថ្មីជាមួយនឹងអ្វីដែរប្លែក សំខាន់នឹងចូលហាត់គុណខ្មែរឆាប់ៗខាងមុខនេះ ភាពរឹងមាំត្រូវតែមានជានិច្ច» ។ ទូច ស្រីលក្ខណ៍ មិនទាន់បានបង្ហើបថាការងារថ្មីរបស់នាងជាអ្វីនៅឡើយទេ ក្នុងនោះនាងបានចាប់ដៃគូជាមួយបុរសរូបសង្ហាដែលកន្លងមកមានការសង្ស័យថាពួកគេជាគូស្នេហ៍នឹងគ្នា ។
ទោះជាយ៉ាងនេះក្តី ទូច ស្រីលក្ខណ៍ បានបញ្ជាក់ថា នាងគ្រាន់តែជាជំនួយការរបស់លោកតែប៉ុណ្ណោះ ។ ក្រោយពីពើបប្រទះនឹងរឿងមិនសមប្រកបក្នុងជីវិតគូមួយរយៈមកពេលនេះ ទូច ស្រីលក្ខណ៍ កាន់តែមានភាពស្រស់ស្រាយជាងមុន ដោយនាងតែងលេចមុខនៅតាមកម្មវិធីនានានៅតាមកញ្ចក់ទូរទស្សន៍ ហើយក្នុងនោះនាងនៅតែទទួលបានការគាំទ្រ និង លើកទឹកចិត្តពីសំណាក់មហាជនឱ្យនាងរឹងមាំដើម្បីកូនប្រុសជាទីស្រឡាញ់ ៕