Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កាក់កបណាស់! សំងំៗ តារាចម្រៀង ខេម ក្លាយជាថៅកែ និង ត្រៀមដំណើរការជំនួញដំបូង ស្អែកនេះ!
តារា

កាក់កបណាស់! សំងំៗ តារាចម្រៀង ខេម ក្លាយជាថៅកែ និង ត្រៀមដំណើរការជំនួញដំបូង ស្អែកនេះ!

តុលា ២៧, ២០២០

មិនចាញ់មិត្តភក្តិរួមអាជីពប៉ុន្មានឡើយ ពេលនេះ តារាចម្រៀង ខេម បានបោះទុនបង្កើតជំនួញដំបូង របស់ខ្លួនដែលត្រៀម នឹងដាក់ដំណើរការនៅក្នុងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។

គេចាំបានថា លោក ខេម កាន់តែមានឈ្មោះបោះសំឡេង ក្រោយពីលោកបានហក់ចូលក្នុងទ្រនំថ្មីរបស់ផលិតកម្ម Galaxy Navatra ដោយលោកមានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ សុទ្ធសឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ។ អ្វីដែលចាប់អារម្មណ៍ បន្ទាប់ពីស្ងប់ស្ងាត់រឿងរ៉ាវដ៏ចម្រូងចម្រាស់ជាមួយទ្រនំចាស់ ខេម បានងាកមកចាប់ផ្តើមជំនួញថ្មី គឺបោះទុនបង្កើតភោជនីយដ្ឋាន ដែលមានយីហោថា T& Y  Restaurant មានទីតាំងនៅម្តុំ វត្តសំរោងអណ្តែត ព្រមទាំងចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ។

នេះជាលើកដំបូង ដែលតារាចម្រៀងសំឡេងស្អករូបនេះ បានបោះទុនបន្ថែមជំនួញថ្មីពីលើអាជីពចម្រៀងរបស់លោក ហើយបើតាមដឹងលោកចំណាយដើមទុនច្រើនគួរសមនៅក្នុងរបរមួយនេះ តែក្នុងនោះក៏មាន ការចូលហ៊ុនពីសំណាក់មិត្តភក្តិពីររូបទៀតផងដែរ។ មានការជូនពរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រឱ្យរបរថ្មីរបស់ ខេម មានដំណើរការរលូនល្អ៕


រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់