ខ្ញីចាស់កាន់តែហឹរ! Ann Sirium តួនាង ឡានធុំ វ័យ ៤៨ ឆ្នាំហើយ នៅចាយរាងមិនចាញ់តារាវ័យក្មេង
សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តទស្សនារឿងភាគថៃ ប្រាកដជាស្គាល់តារាស្រីថៃជើងចាស់គឺអ្នកនាង Ann Sirium ដែលល្បីល្បាញខ្លាំងក្នុងរឿងភាគ «ផ្នូរមនុស្សរស់» និង រឿងភាគជាច្រើនទៀតមិនខាន ។
បច្ចុប្បន្នបើទោះបីអ្នកគាំទ្រពុំសូវបានឃើញវត្តមាននាងក្នុងខ្សែភាពយន្តច្រើនដូចកាលពីមុនក្តី ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីជើងចាស់រូបនេះនៅតែមិនបានបាត់ទៅណាឡើយ ព្រោះអ្នកគាំទ្រនៅចងចាំនាងតាមរយៈការសម្ដែងជាតួអង្គកាចឆ្នាសបានសមឥតខ្ចោះ ជាពិសេសក្នុងរឿងភាគដ៏ល្បីខាងលើនេះគែរឿង «ផ្នូរមនុស្សរស់» ។
មកដល់ពេលនេះដែរ តារាស្រី Ann Sirium មានវ័យពិត ៤៨ ឆ្នាំហើយ តែបើនិយាយពីរូបសម្រស់តារាស្រីជើងចាស់រូបនេះ គឺនៅតែអេម និង ស្រស់ស្អាតខ្លាំងមិនចាញ់តារាក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ ពោលនាងនៅតែចូលចិត្តភាពស៊ិចស៊ី និង តែងតែសម្ញែងភាពសិចស៊ីនេះជារឿយៗតាមបណ្តាញសង្គម ។
ជាក់ស្តែងថ្មីៗនេះតារាស្រីជើងចាស់ Ann Sirium បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតប៊ីគីនីបញ្ចេញរាង និង សាច់ត្រគាកយ៉ាងសិចស៊ី ធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើនលាន់មាត់សសើរដល់ការថែរក្សារូបសម្រស់របស់តារាស្រីជើងចាស់នេះយ៉ាងខ្លាំង បើទោះបីនាងមានអាយុរាងជ្រេបន្ដិច តែកុំមើលសម្រស់ និង រូបរាងដៃជើងរបស់នាងនៅតែស្រឡូនស្រស់ស្អាតដូចកាលពីនៅក្មេងដដែល ៕