![ស្ពាយឈ្មោះមេម៉ាយជាងកន្លះឆ្នាំ សុំ សុម៉ាលី ប្រែប្លែក សម្រស់ស្អាតក្មេងជាងវ័យ](https://www.popular.com.kh/wp-content/uploads/2020/10/M-27-10-20.jpg)
ស្ពាយឈ្មោះមេម៉ាយជាងកន្លះឆ្នាំ សុំ សុម៉ាលី ប្រែប្លែក សម្រស់ស្អាតក្មេងជាងវ័យ
រយៈពេលជិតកន្លះឆ្នាំមកហើយ ដែលតារាសម្តែង សុំ សុម៉ាលី បានប្រកាសលែងលះស្វាមីដាច់ស្រេចតាមច្បាប់ និង ទទួលចិញ្ចឹមបីបាច់កូនស្រីរបស់ខ្លួនក្នុងនាមជាអ្នកម្តាយ ។
យ៉ាងណាមិញ ក្រោយពីបានលែងលះស្វាមីរួចហើយនោះ សុំ សុម៉ាលី ក៏បានបង្ហាញខ្លួនសាជាថ្មីក្នុងវិថីសិល្បៈ ក៏ដូចជាបានក្លាយទៅជា Brand Ambassador របស់ហាងកែសម្ផស្សមួយកាលពីពេលកន្លងទៀតផង ។
ជាក់ស្តែង ទោះបីជាស្ពាយឈ្មោះជាម៉េម៉ាយក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្របានចាប់អារម្មណ៍ និង លើកសរសើរដល់តារាសម្តែងរូបនេះថា «សម្រស់អ្នកម៉េម៉ាយកូនមួយរូបនេះហាក់កាន់តែស្រស់ស្អាត និង កាន់តែក្មេងខ្លាំងឡើងៗជាងមុនទៅទៀត» ។
តស់ ទៅទស្សនារូបភាពប៉ុន្មានសន្លឹកចុងក្រោយរបស់ សុំ សុម៉ាលី គឺស្អាតដាច់រូបនាងពីមុនៗណាស់ ៖