បង្ហាញបេក្ខភាព Miss Universe Cambodia 2020 ស្រស់ស្អាតហើយមានចំណេះដឹងខ្ពស់ទៀត
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ពីកម្មវិធីប្រឡងសម្រស់ និង សមត្ថភាពនារីដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2020 បានបើកបង្ហាញពីបេក្ខភាពចុងក្រោយទាំង ២០ នាក់ហើយ នៅឯផ្សារទំនើប The Bridge Lifestyle Mall ដែលបេក្ខនារីទាំង ២០ រូបនេះ នឹងត្រូវឡើងឆាកប្រកួតផ្តាច់ព្រ័ត្រនៅចុងខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងកម្មវិធីបង្ហាញជាផ្លូវការនៃបេក្ខនារីទាំង ២០ រូបនោះ គឺវត្តមានរបស់បេក្ខនារីទាំងអស់បានបង្ហាញចេញនូវរូបសម្រស់ដ៏ស្រស់សោភាមួយបែបម្នាក់ ធ្វើឱ្យមហាជនដែលទស្សនាផ្ទាល់ និង តាមរយៈការ Live លើហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺសមត្ថភាពដ៏ខ្លាំង ជាមួយនឹងការឆ្លើយសំណួរទូទៅ ដោយបេក្ខនារីទាំង ២០ រូបនេះធ្វើបានយ៉ាងល្អ ឆ្លើយដោយមានទំនុកចិត្ត ការតាំងចិត្ត ដែលពិសេសនោះគឺម្នាក់សុទ្ធតែមានចំណេះដឹងផ្នែកភាសាយ៉ាងស្ទាត់ជំនាញទៀតផង ដែលចំណុចទាំងនេះហើយបានធ្វើឱ្យមហាជនលើកសរសើរមិនដាច់ពីមាត់ ។
ចង់ដឹងថាបេក្ខនារីទាំង ២០ រូបដែលបង្ហាញខ្លួនកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មានរូបសម្រស់ស្រស់ស្អាតយ៉ាងណា សូមទស្សនាកម្រងរូបភាពនៅខាងក្រោមនេះ ៖