អបអរសាទរ! ឌី សូនីតា និង អេឡិចហ្សូរ៉ា បានឃើញមុខកូនស្រីដំបូងហើយ គួរឲ្យស្រឡាញ់ណាស់
មុននេះបន្តិច តារាចម្រៀង ឌី សូនីតា និងដៃគូ ចន អេឡិចហ្សូរ៉ា បង្ហាញក្ដីរំភើបជាខ្លាំង ក្រោយបានឃើញវត្តមានកូនស្រីដំបូងពួកគេ ។ កូនស្រីដំបូងរបស់តារាស្រីរូបនេះ មានឈ្មោះក្រៅហៅថា Smile មានមុខមាត់គួរឲ្យក្នាញ់ណាស់។
គួររំឭកថា ប៉ុន្មានថ្ងៃមុននេះ ឌី សូនីតា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបនាងស្រាប់តែទម្លាយថា នាងកំពុងមានផ្ទៃពោះគ្រប់ខែ រង់ចាំតែថ្ងៃសម្រាលប៉ុណ្ណោះ៕