គង់ សុជាតិ ផ្ដាំកូនប្រុសច្បងឱ្យធ្វើរឿងមួយនេះដាច់ខាត ពេលក្លាយជាមេគ្រួសារ
កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ពិធីការិនី គង់ សុជាតិ មានភាពរីករាយយ៉ាងខ្លាំង ក្នុងពិធីចូលចែចូវអនាគតកូនប្រសាស្រី ឱ្យកូនប្រុសច្បងរបស់ខ្លួន។
ម្យ៉ាងវិញទៀត ក្រោយពីកម្មវិធីចូលចែចូវ ឬ ភ្ជាប់ពាក្យ របស់កូនច្បងដែលមានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ និង អនាគតភរិយាឈ្មោះ ឆន ពុទ្ធាវីន បានបញ្ចប់ទៅហើយនោះ ស្រាប់តែពិធីការិនីរូបនេះ បានបង្ហាញអារម្មណ៍ជាអ្នកម្តាយទៅកាន់កូនប្រុស ដែលជិតក្លាយជាស្វាមីរបស់គេនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង អានហើយពិតជារំភើប និង រំជួលចិត្តយ៉ាងខ្លាំង ។
សារនោះដែរ គង់ សុជាតិ បានផ្តាំទៅកូនប្រុសយ៉ាងដូច្នេះថា «ពិធីចូលចែចូវ របស់កូនប្រុសច្បង ! កូនប្រុសម៉ាក់ធំហើយ ជិតក្លាយជាមេគ្រួសារហើយ កូនប្រុសម៉ាក់ ។ ម៉ាក់សូមជូនពរកូន អោយមានសេចក្តីសុខ សុភមង្គល ពេញមួយឆាកជីវិតរបស់កូន ជាមេគ្រួសារដ៏ល្អ មានទំនួលខុសខ្ពស់ និងជាបង្គោលដ៏រឹងមាំក្នុងក្រុមគ្រួសារ» ៕