![មិនធម្មតា! ទើបក្លាយជាថៅកែភោជនីយដ្ឋានឥលូវ វីជេ ដាដា គ្រោងបោះទុនបង្កើនមុខរបរជាច្រើនទៀត](https://www.popular.com.kh/wp-content/uploads/2020/10/Master-for-Web-121.jpg)
មិនធម្មតា! ទើបក្លាយជាថៅកែភោជនីយដ្ឋានឥលូវ វីជេ ដាដា គ្រោងបោះទុនបង្កើនមុខរបរជាច្រើនទៀត
ពិតជាមិនធម្មតា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញវីជេ ដាដា បានបោះទុនបង្កើតមុខរបរជាច្រើន នៅក្នុងដោយដៃ ហើយឆាប់ៗនេះ លោកក៏មានគម្រោងពង្រីកមុខជំនួញបន្ថែមពីលើនេះផងដែរ។ ការប្រឹងប្រែងរហូតមានថ្ងៃនេះរបស់ វីជេ ដាដា ក៏ទទួលបានការកោតសរសើរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន។
ដោយសារគិតថាអាជីពសិល្បៈមិនអាចបានស្ថិតស្ថេរយូរអង្វែងពេលនេះ វីជេ ដាដា ក៏បានងាកមក បង្កើតជំនួញជាច្រើននៅក្នុងដៃ ដែលមានដូចជា ហាងលក់ស្រា នាំចូលមកពីបរទេស ដែលមានរហូតដល់ទៅពីរសាខាឯណោះ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះលោកក៏ទើបតែបើកភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា GM ទៀតផង។ អ្វីដែលកាន់តែចាប់អារម្មណ៍ វីជេ ដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ ក៏មាន គម្រោងបើកជា ហាងកាហ្វេប្រេន និង កន្លែងម៉ាស្សាមួយកន្លែងផ្សេងទៀត។
យ៉ាងណាមិញ សម្រាប់ការបើកភោជនីយដ្ឋាន GM គឺមានការចូលហ៊ុនជាមួយមិត្តភក្តិចំនួនបីនាក់ តែសម្រាប់ការបោះទុនប៉ុន្មាននោះ វីជេ ដាដា មិនបានបង្ហើបឱ្យដឹងទេ។ គួរឱ្យដឹងថា នេះហាក់មិនមែនជារឿងងាយស្រួលទេ ដែលទម្រាំឈានមកដល់ថ្ងៃនេះ វីជេ ដាដា បានប្រឹងប្រែងតស៊ូនៅក្នុងអាជីពសិល្បៈប្រមាណជាង ១៦ ឆ្នាំមកហើយ។ មកទល់ពេលនេះ ទាំងការងារសិល្បៈ និង មុខជំនួញសុទ្ធតែជោគជ័យតែ វីជេ ដាដា ហាក់មិនទាន់ខ្វល់ខ្វាយបង្ហាញមុខគូស្នេហ៍នៅឡើយទេ៕