Moo Ta ពីឆ្កែអនាថាដើរតាមផ្លូវ ក្លាយខ្លួនល្បីពេញហ្វេសប៊ុក ដោយសារមូលហេតុនេះ
កាលប្រមាណជា ២ សប្ដាហ៍មុន មហាជនតាមបណ្ដាញសង្គមអ៊ីនធឺណែតមានការចាប់អារម្មណ៍ខ្លាំង ទៅលើវីដេអូរបស់បុរសជនជាតិថៃម្នាក់ ដែលស្រវឹងជោគជាំ រហូតចាប់ឆ្កែអនាថាមួយក្បាលយកទៅដេកឱបនៅផ្ទះ ។ ក្រោយស្វាងពីភាពស្រវឹងនៅព្រឹកថ្ងៃបន្ទាប់ បុរសរូបនោះ ក៏បានទទួលខុសត្រូវ ដោយសម្រេចយកឆ្កែមួយក្បាលនោះមកចិញ្ចឹម ។
ក្រោយការមើលថែ ថ្នាក់ថ្នមមួយរយៈ បច្ចុប្បន្នសត្វឆ្កែដ៏មានសំណាងមួយក្បាលនោះ ត្រូវបានក្លាយជាតារាល្បីមួយលើបណ្ដាញសង្គម ដោយសារតែការតុបតែងខ្លួន ពាក់គ្រឿងអលង្ការ រួមទាំងការលេងទឹកមុខរបស់វា ធ្វើឲ្យមហាជននាំគ្នាស្រឡាញ់ និងខ្នាញ់គ្រប់គ្នា ។
សត្វឆ្កែញីមួយក្បាលនេះ ត្រូវបានដាក់ឈ្មោះថា Moo Ta ដែលឈ្មោះនេះដែរ ម្ចាស់របស់វាបានដាក់តាមភោជនីយដ្ឋាន Mookata ដោយសារតែពួកគេបានជួបភ្ជាប់និស្ស័យជាមួយគ្នានៅទីនោះ ៕
ប្រភព៖ 9GAG, Yutthaphum Kaewekhem