មើលវីដេអូនេះទើបដឹងថា គីម ច័ន្ទបូរមី និង គូស្នេហ៍ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា (វីដេអូ)
បើទោះបីមិនមានសកម្មភាពសិល្បៈក៏ពិតមែនតែ តារាសម្តែង គីម ច័ន្ទបូរមី នៅតែទទួលបានការគាំទ្រ ពីសំណាក់មហាជន ជាពិសេសជីវិតស្នេហាឯកជនរបស់នាង ដែលនាងតែងចែករំលែកនូវតាមបណ្តាញសង្គម ឃើញហើយពិតជាគួរឱ្យរំភើបជំនួស។
ជារឿយៗ គីម ច័ន្ទបូរមី តែងបង្ហាញនូវរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ហើយថ្មីៗនេះនាងបាន បង្ហាញនូវវីដេអូខ្លីមួយរួមជាមួយនឹងសារដែលមានអត្ថន័យថា «វីដេអូនេះ បានមកពីកាមេរ៉ាសុវត្តិភាព នេះជាការពិតរបស់ពួកយើងពេលដែលនៅក្បែរគ្នា (ពេលនៅមុខអ្នកដទៃសូម្បីកាន់ដៃគ្នាក៏អៀនដែរ) ថ្ងៃទៅមុខមិនខ្វល់ថាក្លាយជាបែបណា ដឹងត្រឹមថារយៈពេល៤ឆ្នាំមកនេះដែលយើងស្គាល់គ្នា គេជា មនុស្សប្រុសដែលស្មោះត្រង់បំផុតការពារបារម្ភពីមនុស្សដែលខ្លួនស្រឡាញ់ស្ទើរតែគ្រប់វិនាទី»។
ការលើកឡើងរបស់តារាសម្តែងរូបរាងតូចស្រឡូនរូបនេះ ក៏ទទួលបានសរសើរ និង ជូនពរឱ្យចំណងស្នេហ៍របស់នាង កាន់តែរឹងមាំ ព្រមទាំងឆាប់បានចូលរោងជ័យផងដែរ។
គួរបញ្ជាក់ថា គីម ច័ន្ទបូរមី ជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត និង មានប្រជាប្រិយភាពម្នាក់ក្នុងវិស័យសិល្បៈ។ នាងតែងលេចមុខនៅក្នុងការសម្តែងរឿងជាច្រើន ដោយទទួលបានតំណែងជាតួឯកស្រី តែចុងក្រោយនេះនាងបានផ្អាកពីការងារដោយសារជាប់រវល់បន្តការសិក្សានៅក្រៅប្រទេស។ ចង់ដឹងថា គីម ច័ន្ទបូរមី និងគូស្នេហ៍ផ្អែមល្ហែម និង ពោរពេញដោយក្តីសុខបែបណា ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៕
រូបថត ៖ ហ្វេសប៊ុក