វ័យជាង ៤០ ឆ្នាំក្តីតែលេងស្ទីលបែបនេះ យុគ ចិន្តា នៅតែទាក់ទាញខ្លាំង
វ័យច្រើនបន្តិចក្តី តែពិធីការិនី យុគ ចិន្តា នៅតែមានរូបរាង និង សម្រស់ស្រស់ស្អាត ជាពិសេសប្រជាប្រិយភាពរបស់នាងហាក់មិនស្រកស្រុតនោះឡើយ។ យ៉ាងណាមិញ ថ្មីៗនេះ ពិធីការិនីរូបនេះបានបង្ហាញនូវរូបភាពមួយចំនួន ដោយមានការផាត់មុខប្លែក ដែលមើលទៅពិតជាសិចស៊ីទាក់ទាញជាខ្លាំង។
ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ គេកម្រឃើញពិធីការិនី យុគ ចិន្តា លេងស្ទីលផាត់មុខបែបកាចៗ និង សិចស៊ីនោះទេ តែថ្មីៗនេះអ្នកនាង យុគ ចិន្តា បានបង្ហាញនូវរូបភាពមួយចំនួនដែលមើលទៅពិតជាប្លែក ទាំងការផាត់មុខ និង ស្ទីលនៃការថតរូប ។ មានការសរសើរស្ទើរគ្រប់គ្នាពីសំណាក់មហាជនថា ទោះមានវ័យច្រើនបន្តិចក្តីតែសម្រស់របស់ យុគ ចិន្តា នៅតែចាំស្អាតដែលតារាវ័យក្មេងល្មមៗសុំចាញ់ ។
រហូតមកដល់ពេលនេះ យុគ ចិន្តា នៅតែជាពិធីការិនីដ៏មានឥទ្ធិពលនៅស្ថានីយទូរទស្សន៍ស៊ីធីអិនហើយ ក៏ជាអ្នកផលិតកម្មវិធីមួយរូបផងដែរ។ អ្វីដែលចាប់អារម្មណ៍មិនត្រឹមជាពិធីការិនី ដែលមានឈ្មោះបោះ សម្លេងប៉ុណ្ណោះទេ យុគ ចិន្តា ក៏ជាអ្នកសិល្បៈដែលមានជំនួញពេញដៃជាច្រើនដែលមានទាំងក្នុង និង ក្រៅប្រទេសទៀតផង៕
រូបថត ៖ ហ្វេសប៊ុក