មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យ Yaya ក្លាយជាកំពូលតារា សល់លុយវាល់លានទាំងវ័យក្មេង
តារាស្រីជួរមុខ យ៉ាយ៉ា (Yaya Urassaya) គឺជាតារាសម្ដែងមួយរូប ដែលអាចនិយាយបានថា សឹងតែមានជីវិតល្អឥតខ្ចោះ ទាំងរូបសម្ផស្ស ទេពកោសល្យ ភាពឆ្លាតវៃ មានចរិតរួសរាយរាក់ទាក់ ការសិក្សាក៏ខ្ពស់ ហើយនេះក៏ជាមូលហេតុ ដែលរុញច្រានឱ្យនាងក្លាយជាតារាល្បីលំដាប់ជួរមុខ និង ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីហ្វេនទាំងក្នុងប្រទេស និង ក្រៅប្រទេស ។
មានអ្នកគាំទ្រស្រឡាញ់គាំទ្រច្រើនជារឿងមួយ ប៉ុន្ដែសូម្បីតែអ្នកសិល្បៈស្របាលៗគ្នាមួយចំនួនធំ បានកោតស្ញប់ស្ញែងពីទេពកោសល្យរបស់តារាស្រី Yaya ពេញៗមាត់ ដែលអ្នកសិល្បៈទាំងនោះមានដូចជា នាង Baifern , Lisa សមាជិកក្រុម Blackpink , Kwan Usamanee , Patricia Good និង សិល្បការិនីល្បីៗជាច្រើនរូបទៀត ដែលភាគច្រើនសុទ្ធសឹងតែមានអាយុស្របាលៗនាង ឬ អាយុច្រើនជាងនាង ។
Yaya ប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ហើយប៉ុន្មានឆ្នាំមកនេះ នាងបានសាងភាពល្បីល្បាញជាច្រើនតាមរយៈខ្សែភាពយន្តភាគទាំងបុរាណ និង សម័យ ទន្ទឹមនឹងនោះនាងក៏ក្ដោបបានប្រជាប្រិយភាពយ៉ាងផុសផុលរហូតមកដល់ពេលនេះ ក្លាយជាគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ផងដែរ ។ មិនមែនអ្នកណា ក៏អាចទទួលបានការកោតសរសើរពីមិត្តសិល្បៈដូចគ្នាចេញពីចិត្តដូច យ៉ាយ៉ា បានទេ តែនាងអាចធ្វើបាន ។ មហាជនតែងតែសរសើរចំពោះស្រីស្អាតរូបនេះថា មិនថា ស្នេហា ការងារ មិត្តភក្ដិល្អៗ រូបសម្បត្តិ ទ្រព្យសម្បត្តិ និយាយឱ្យខ្លី គឺ Yaya ជោគជ័យគ្រប់យ៉ាង។
យ៉ាងណាមិញ បើយោងតាមប្រភពផ្សព្វផ្សាយព័ត៌មានជាច្រើនបានលើកឡើងថា គិតត្រឹមវ័យ ២៨ Yaya ក្ដាប់ទ្រព្យសម្បត្តិក្នុងដៃចន្លោះខ្ទង់ពី ១ លានដុល្លារ ទៅ ៥ ដុល្លារ៕