សមអីសម! ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា រាំរបាំខ្មែរក្នុងចម្រៀងថ្មី មើលទៅប្លែកភ្នែកណាស់ (វីដេអូ)
មើលភ្លឹករំភើបអារម្មណ៍តែម្តង នៅពេលដែលបានឃើញកំពូលតារាចម្រៀងប្រចាំប្រទេសប្រុសស្រីទាំងពីរគឺ លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា រាំរបាំនៅក្នុងឈុត MV ថ្មីមួយដែលទើបនឹងចេញថ្មីៗព្រឹកមិញនេះ ។
បទចម្រៀងដែលមានចំណងជើងថា «បុណ្យកឋិនទាន» តម្រូវទៅតាមរដូវកាលនៃបុណ្យកឋិនទានកំពុងមកដល់ កំពូលតារាចម្រៀងរបស់យើងទាំងពីរបានចេញឈុតពិសេសជាកាដូសម្រាប់អ្នកគាំទ្រ គឺបានរាំរបាំប្រពៃណីខ្មែរមួយប្រភេទនៅក្នុង MV ថ្មីរបស់អ្នកទាំងពីរតែម្តង ។ ទាក់ភ្នែកខ្លាំងណាស់ គ្រាន់តែមើលហើយរំភើបចិត្តតែម្តងចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ សមគ្រប់យ៉ាងជាប្រពៃណីខ្មែរ ក្នុងវីដេអូបទចម្រៀងមួយបទនេះ ។
ហើយរូបភាពបែបនេះហើយដែលអ្នកគាំទ្រតែងតែចង់ឃើញពីតារាចម្រៀងលំដាប់លេខ ១ ដូចជាអ្នកទាំងពីរ ទោះសម័យកាលផ្លាស់ប្តូរជឿនលឿនយ៉ាងណា ក៏មិនចោលបទបុរាណដែលជាវប្បធម៌ សិល្បៈតំណាងជាតិខ្មែរទាំងមូលរបស់យើងដែរ ។
គួរបញ្ជាក់ផងដែរថា តាមការសង្កេតតាំងពីដើមមក គឺមានតែផលិតកម្មរស្មីហង្សមាសតែមួយគត់ ដែលអាចផលិតបទចម្រៀងបែបប្រពៃណីត្រូវចំក្បួនខ្នាត និង មានគុណភាពល្អវិសេសវិសាល បែបនេះ ហើយពិតជាគួរឲ្យស្ញើចសរសើរផងដែរ ដែលផលិតកម្មមួយនេះតែងតែប្រកាន់ខ្ជាប់នូវការ ផលិតបទចម្រៀងបែបប្រពៃណីខ្មែរយើងទៅតាមរៀងរាល់ពិធីបុណ្យជាតិធំៗមិនដែលរំលងឡើយ ។
ហើយអ្វីដែលកាន់តែពិសេសនោះ ចំពោះរដូវកាលបុណ្យកឋិនទានឆ្នាំ ២០២០ នេះ ផលិតកម្មរស្មីហង្សមាស ត្រូវបានគេទម្លាយឲ្យដឹងថាបានចាយវាយទុនខ្នាតយក្សតែម្តងដើម្បីផលិត បទចម្រៀងប្រពៃណីខ្មែរអបអរពីបុណ្យកឋិនទាន ដែលមានការប្រមូលផ្តុំទៅដោយសិល្បៈករច្រើន ជំនាន់គ្រប់វ័យរាប់រយនាក់មកប្រជុំគ្នាតែម្តង ។
តោះចង់ដឹងច្បាស់ថា តើការរៀបចំទម្រង់ជាបែបប្រពៃណីនៅក្នុង MV បទ «បុណ្យកឋិនទាន» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ស្រស់ស្អាត និង គួរឱ្យចង់ទស្សនាខ្លាំងយ៉ាងណានោះ មកតាមដានទាំងអស់គ្នាជាមួយវីដេអូខាងក្រោម ៖