Idol អ្នកណាខ្លះ? តារាកូរ៉េល្បីៗ ៥ ដួង មានប្រវត្តិត្រូវគេមើលស្រាល ហើយធ្វើ.បា.-បទក់សាច់កាលនៅរៀន
ក្រឡេកទៅមើលតារាចម្រៀងកូរ៉េក្នុងវិស័យ K-Pop លោកអ្នកធ្លាប់បានដឹងរួចខ្លះមកហើយនូវរឿងរ៉ាវមិនល្អពីអតីតកាលរបស់ពួកគេ ដែលបានកើតឡើងក្នុងកំឡុងពេលពេលនៅរៀន និង ទើបចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ។ រឿងរ៉ាវដ៏ជូរចត់ទាំងនោះភាគច្រើនកើតឡើងក្នុងជីវិតយុវវ័យរបស់ពួកគេ ដែលត្រូវបានទទួលរងការ មើលងាយ ធ្វើបាប និង គំរាមកំហែងពីសំណាក់អ្នកនៅជុំវិញខ្លួន ជាពិសេសមិត្តរួមថ្នាក់ និង រួមក្រុមរបស់ពួកគេតែម្តង ។
ខាងក្រោមនេះ គឺជាតារាចម្រៀងកូរ៉េល្បីៗស្រីប្រុសចំនួន ៥ រូប ដែលបានជីកកកាយនៅរឿងរ៉ាវដែលត្រូវបានគេមើលងាយ ធ្វើបាប និង គំរាមកំហែង កាលពីរៀន និង ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ៖
១. G-Dragon
ទោះជាឈរនៅលំដាប់កំពូលតារាចម្រៀងក្នុងពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែសមាជិកក្រុមចម្រៀង BigBang «G-Dragon» រូបនេះ ក៏ធ្លាប់ត្រូវបានមិត្តភក្តិរៀននៅសាលាចម្អន់មើលងាយ ធ្វើបាប និង គំរាមកំហែងលោកផងដែរ ។ កាលនោះតារាចម្រៀងរ៉េប និង អ្នកនិពន្ធរូបនេះ ត្រូវបានក្លាយទៅជាតារាល្បីទាំងវ័យក្មេង ទើបពេលដែលទៅសាលារៀនម្តង G-Dragon ត្រូវបានក្លាយទៅជាប្រធានបទរបស់សិស្សដទៃទៀតលើកយកនូវសំណួរបែបមើលងាយ និង ចម្អន់ផ្សេងៗសួរលោក ។
២. Jessi
ជាការពិត Jessi ត្រូវបានគេដាក់ងារថាជាតារាចម្រៀងរ៉េបមួយរូបដែលមិនងាយនឹងបាក់ទឹកចិត្ត និង មិនចុះចាញ់នូវរឿងរ៉ាវអ្វីនោះទេ ប៉ុន្តែកាលពីអតីតកាលនោះតារាចម្រៀងរ៉េបរូបនេះ ក៏ត្រូវបានសិស្សរួមថ្នាក់ និង រួមសាលាមាក់ងាយ និង គំរាមកំហែង រើសអើងពូជសាន៍យ៉ាងខ្លាំងផងដែរ ពេលនាងបានទៅសិក្សានៅអាមេរិកកាលពេលនោះ ។
៣. V
V សមាជិក BTS រូបនេះ ទោះបីជានៅក្មេងនៅឡើយក្តី ប៉ុន្តែជីវិតយុវវ័យកាលនៅសិក្សារបស់លោកក៏ត្រូវបានមិត្តភក្តិធ្វើបាបដូចគ្នាដែរ ។ V ធ្លាប់ត្រូវបានមិត្តរួមថ្នាក់បោកបញ្ឆោត អញ្ជើញឲ្យទៅចូលរួមកម្មវិធីខួបកំណើតនៅផ្ទះ ប៉ុន្តែការពិតនោះគឺគ្មានកម្មវិធីអ្វីនោះទេ ដែលធ្វើឲ្យលោករង់ចាំនៅខាងមុខផ្ទះមិត្តភក្តិម្នាក់នោះដល់ទៅ ២-៣ ម៉ោង ហើយចុងក្រោយមិត្តម្នាក់នោះ ប្រាប់ថាដោយសារតែពួកគេច្រណែនទើបធ្វើបាប V បែបនេះ ។
៤. Park Hyung Sik
Park Hyung Sik ក្រុមសមាជិកចម្រៀង ZE:A រូបនេះ ធ្លាប់ត្រូវបានអ្នកហ្វឹកហាត់ជាមួយកាលនៅក្រុមហ៊ុនចាស់ធ្វើបាប រើសអើង និង មិនរាប់អានលោក ដោយគ្រប់ពេលពួកគេតែងឲ្យលោកធ្វើអ្វីតែម្នាក់ៗឯងប៉ុណ្ណោះ ។
៥. Eric Nam
ទោះបីជាមានសញ្ជាត្តិកាត់កូរ៉េ-អាមេរិកក៏ពិតមែន ប៉ុន្តែតារាចម្រៀង Eric Nam គឺជាសិស្សជនជាតិអាស៊ីតែម្នាក់គត់ក្នុងសាលារៀន ដែលលោករៀនៅឯសហរដ្ឋអាមេរិក ។ លោកធ្លាប់ត្រូវបានសិស្សបរទេសផ្សេងទៀត ស្តោះទឹកមាត់ដាក់លោកទៀតផង ៕
ប្រភព៖ Koraboo