ជី ដេវីត ប្តូរពាក្យពី «សង្សារ» ហៅ ទេព បូព្រឹក្ស «ប្រពន្ធ» ពេញៗមាត់
ក្នុងថ្ងៃខួបគម្រប់ ៤ ឆ្នាំ នៃទំនាក់ទំនងស្នេហា កាលពី ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ធ្លាប់បានជូនចិញ្ចៀនពេជ្រដល់ តារាចម្រៀងស្រីស៊ីវីល័យ ទេព បូព្រឹក្ស និង បានបង្ហើបថា «ចិញ្ជៀនវង់នោះគឺ សម្រាប់ភ្ជាប់និស្ស័យ ជាសាក្សី ហើយរំពឹងថាថ្ងៃល្អរបស់អ្នកទាំងពីរនឹងមកដល់ក្នុងពេលឆាប់ៗ»។
យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃខួបកំណើតរបស់ ងួន ចាន់ដេវីត មហាជនអ្នកគាំទ្របានចាប់ផ្តើមចាប់អារម្មណ៌ ពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបន្ថែមទៀត ក្រោយពីតារាចម្រៀងរ៉េបប្រុសរូបនេះ បានហៅគូស្នេហ៍ជាសង្សារថា «ប្រពន្ធ» ពេញៗមាត់ ។ ដូចជាសារមួយ ជី ដេវីត បានសរសេរថា៖ «មិនដែលឃើញ មិនដែលជួបប្រពន្ធស្អីស្អាតហើយក៏ចិត្តបានជាមួយប្ដីយ៉ាងនេះ ចង់តែលេបទុកទេមែនតើ» ។
ការផ្លាស់ប្តូរ ពាក្យទៅជា «ប្រពន្ធ» នេះដែរ បានធ្វើឲ្យមហាជនអ្នកគាំទ្រសង្ស័យ និង យល់ថាអ្នកទាំងពីរអាចនឹងដឹកដៃគ្នាចូលរោងជ័យឆាប់ៗក៏ថាបាន ក៏ព្រោះតែតារាទាំងពីរក៏ធ្លាប់លើកយករឿងសុំគ្នារៀបការមកនិយាយរួចមកហើយដែរ៕